​ទីក្រុង​មួយ​របស់​ចិន​ ប្រើ​បច្ចេកវិទ្យា​ទំនើប​​លើរថយន្ត ​ដែល​​ប្រទេស​ផ្សេង​ចង់​ទិញ​យក​

  • 2019-07-10 02:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Car Park Technology (​ចំណត​រថយន្ត​ឆ្លាត​វៃ) ​មិន​មែន​ជា​បច្ចេកវិទ្យា​ថ្មី​នោះ​ទេ​ ​ក៏​ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​នៅ​ក្នុង​ទីក្រុង​សីនជិន(Shenzen) ​​​ត្រូវ​បាន​ក្រុមហ៊ុន​ជំនាញ​មួយ​​ឈ្មោះ​ថា ​YeeFung ​ប្រទេស​ចិន ​បាន​អភិវឌ្ឍន៍​ដល់​កម្រិត​​ខ្ពស់​មួយ​ទៀត (គឺ​ជំនាន់​ទី ៣ ​ដែល​ប្រើ​ដោយ​រ៉ូបូត​) ប្រកាសផ្លូវការកាលពីឆ្នាំ ២០១៧។

រ៉ូបូតរកចំណតរថយន្តនៅទីក្រុងសីនជិន

​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ YeeFung Automation Technology នេះ គឺ​​បំពាក់​ដោយ​​របៀប​គ្រប់​គ្រង(Unique) ប្លែកគេមានតែមួយគត់ ដែល​​ក្រុមហ៊ុន​នៅ​​បណ្ដា​ប្រទេស​ផ្សេង​ដូច​ជា ​រុស្ស៊ី ​អាមេរិក ​សឹង្ហបុរី ​និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត​ ​នៅ​មិន​ទាន់​បំពាក់​ឲ្យ​ដំណើរការ​នៅ​ឡើយ។

​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ក្រុម​ហ៊ុន YeeFung ​លោក Wu Hao ​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​អភិវឌ្ឍ​បន្ថែម​ទៀត​លើ​បច្ចេកវិទ្យា​នេះ​ដោយ​បញ្ជា​ពី​ចម្ងាយ​តាម​រយៈ​កម្មវិធី​ទូរសព្ទ​ដៃ​វិញ​ម្ដង។ នៅ​ពេល​អ្នក​រៀប​នឹង​ចាកចេញ​ពីអគារ​មុន ១៥ នាទី​ នោះ​ប្រព័ន្ធ​នឹង​​រៀប​យក​រថយន្ត​ឲ្យ​​អ្នក​ត្រៀម​ចេញ​ពី​ចំណត ​ឲ្យ​ចំ​នឹង​ជាន់ ​ដែល​អ្នក​ស្ថិត​នៅ​តែ​ម្ដង។

​លោក​បន្ថែម​ថា គម្រោង​មួយ​នេះ​កំពុង​ត្រូវ​បាន​វិនិយោគ​គិន​រុស្ស៊ី​ចាប់​អារម្មណ៍​ចង់​បាន​​យក​ទៅ​ប្រើប្រាស់​ក្នុង​ទីក្រុង​ម៉ូស្កូ ​ប្រទេស​រុស្ស៊ី​ផង​ដែរ។

​ឧទាហរណ៍​ងាយៗ​ពី​ Car Park Technology ជំ​នាន់ ៣​៖ ​អ្នក​គ្រាន់​តែ​បើក​រថយន្ត​មក​ចូល​ប្រព័ន្ធ​ចំណត​នោះ ​បន្ទាប់​មក​យក​កាត​ស្កេន​ឲ្យ​​កន្លែង​រ៉ូបូត​សំប៉ែត​ប៉ុន​ទំហំ​រថយន្ត​ចូល​មក​ទទួល​ហើយ​បញ្ជូន​ទៅ​កន្លែង​ចតជាការស្រេច(​ចំណាយ​ពេល​តិច ​និង​ចត​បាន​ត្រឹមត្រូវ​)៕

​ចង់​ដឹង​ច្បាស់​ទស្សនា​វីដេអូ​ខាងក្រោម៖

​​

Car Park Technology ចាប់ពីនាទី ២០ ដល់បញ្ចប់វីដេអូ៖

អត្ថបទ៖ រក្សា