ប្រធានក្រុម Arsenal បដិសេធមិនទៅលេងប្រកួតមិត្តភាពនៅអាមេរិក
- 2019-07-11 11:08:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុម Arsenal បដិសេធមិនទៅលេងប្រកួតមិត្តភាពនៅអាមេរិក
ចន្លោះមិនឃើញ
ខ្សែការពារបារាំងកីឡាករ Laurent Kocielny ត្រូវបានរាយការណ៍បដិសេធទៅប្រកួតមិត្តភាពទេសចរណ៍នៅសហរដ្ឋអាមេរិកជាមួយនឹងក្លឹប Arsenal។
ចំពោះមូលហេតុនៃការបដិសេធវិញ មិនត្រូវបានភាគីណាលាតត្រដាងឡើយ។
ប្រធានក្រុម Arsenal រូបនេះ នៅសល់កុងត្រាត្រឹមតែរដូវកាល ២០១៩/២០ នេះទេ ហើយបើតាមសារព័ត៌មាន BBC បានឲ្យដឹងថា មានក្លឹបលីគកំពូលបារាំងមួយចំនួនដូចជា Bordeux, Rennes និង Lyon តាមចែចូវរូបគេ។
ខាងក្លឹបក៏បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីអារម្មណ៍ខកចិត្តចំពោះទង្វើរបស់កីឡាកររូបនេះ ហើយនឹងស្វែងរកដំណោះស្រាយបន្តទៀត៕