ឌិ អាយឌៀ ខនសាល់ធេនស៊ី ក្រុមហ៊ុនជំនាញផ្នែកយុទ្ធសាស្រ្តការងារដ៏ល្បីល្បាញមួយ នឹងធ្វើកម្មវិធីដាក់បង្ហាញសមិទ្ធផលនៅថ្ងៃសៅរ៍នេះ
- 2019-07-12 02:11:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌិ អាយឌៀ ខនសាល់ធេនស៊ី ក្រុមហ៊ុនជំនាញផ្នែកយុទ្ធសាស្រ្តការងារដ៏ល្បីល្បាញមួយ នឹងធ្វើកម្មវិធីដាក់បង្ហាញសមិទ្ធផលនៅថ្ងៃសៅរ៍នេះ
ចន្លោះមិនឃើញ
នៅថ្ងៃសៅរ៍ទី ១៣ ខែ កក្កដា ខាងមុខនេះចាប់ពីម៉ោង ៦ល្ងាច នៅក្នុង Factory Phnom Penh ក្រុមហ៊ុន ឌិ អាយឌៀ ខនសាល់ធេនស៊ី រួមជាមួយនឹងដៃគូសហការពីវិស័យ ឯកជន និងវិស័យសាធារណៈ នឹងប្រារព្ធពិធីអបអរសាទរនូវដំណើររួមគ្នាអស់រយៈពេល ៥ ឆ្នាំ ក្នុងនាមជា ក្រុមហ៊ុនផ្តល់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងដាក់បង្ហាញដល់សហគមន៍ពីសមិទ្ធផលការងារដែលបានសម្រេច និងទស្សនវិស័យក្នុងការសហការគ្នាដើម្បីធ្វើឲ្យសហគមន៍របស់យើងកាន់ តែប្រសើរឡើង។
ឌិ អាយឌៀ បានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០១៥ ដោយផ្តល់នូវសេវាកម្មប្រកបដោយការច្នៃប្រឌិត ព្រមទាំងបានបង្កើតព្រឹត្តិការណ៍ដែលគួរឲ្យចាប់អារម្មណ៍ជារៀងរាល់ឆ្នាំសម្រាប់ទីក្រុងភ្នំពេញ រួមមាន Slaprea-ស្លាបព្រា (និមិត្តសញ្ញា ស្លាបព្រាហោះ) និង Baitong (ពិព័ណ៍បៃតង) ដែលបានទាក់ទាញភ្ញៀវ មកចូលរួមកំសាន្តប្រមាណជាង បីមុឺននាក់ ក្នុងព្រឹត្តិការណ៍នីមួយៗ។ ឌិ អាយឌៀ នឹងបន្តលើកកម្ពស់ កម្មវិធីរបស់ពួកគេ ដើម្បីគូសបញ្ជាក់ពីបញ្ហាសំខាន់នានា ដូចជាបរិស្ថាន ការថែទាំសុខភាព និងការអប់រំ តាមរយៈយុទ្ធនាការ និងការសិក្សាស្រាវជ្រាវ។
កញ្ញា Sofia Perez ដែលជានាយកគ្រប់គ្រងថ្មី របស់ ឌិ អាយឌៀ បានលើកឡើងថា៖ “ពួកយើងមិនអាច នៅស្ងៀមបានទេ នៅពេលដែលមានបញ្ហាសំខាន់ដូចជា ការប្រើប្រាស់ប្លាស្ទិកដែលប្រើបានតែមួយដង (single-use plastics) ឬ បញ្ហាសុខភាពទាក់ទិននឹងភាពធន់របស់អង់ទីប៊ីយូទិក (antimicrobial resistance)។
ក្រុមហ៊ុន ឌិ អាយឌៀ ពួកយើងមានឧត្តមគតិក្នុងការបំពេញការងារខុសប្លែកពីគេ តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការជួយសង្គម ព្រមទាំងការបង្កើតបរិយាកាសការងារយ៉ាងសប្បាយ រីករាយក្នុងពេលតែមួយ។ ពួកយើងសង្ឃឹមថាយ៉ាងហោចណាស់យើងអាចជម្រុញទឹកចិត្តអ្នកដទៃទៀតឲ្យ ចូលរួមបង្កើតសកម្មភាពនានាដើម្បីសង្គមយើងទាំងមូល ប៉ុន្តែវានឹងកាន់តែប្រសើរប្រសិនបើពួកយើង បំពេញការងារនេះរួមគ្នា។
” ឌិ អាយឌៀ មានគម្រោងនឹងសហការជាមួយនឹងអតិថិជន និងដៃគូដើម្បី បង្កើតវេទិកា ផលិតផល និងកម្មវិធីផ្សេងទៀតដែលមានបំណងបង្វែរវប្បធម៌របស់អ្នកប្រើប្រាស់ឲ្យប្រែក្លាយជា វប្បធម៌មួយដែលមានទំនួលខុសត្រូវសង្គមជាងពីមុន។
នាល្ងាចថ្ងៃសៅរ៍នេះ គឺជាដាក់បង្ហាញពីសមិទ្ធផលដែលក្រុមហ៊ុន ឌិ អាយឌៀ បានបង្កើតឡើងព្រមទាំង អបអរសាទរចំពោះការងារនាពេលខាងមុខរបស់ខ្លួនជាមួយនឹងក្រុមការងារ បណ្តាមិត្ត និងដៃគូ សហការក៏ដូចជាអ្នកចូលរួមកែប្រែវិស័យឧស្សាហកម្មនានា ដែលកំពុងស្វែងយល់ពីបម្រែបម្រួលសង្គមនា ពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា។
ឌិ អាយឌៀ គឺជាក្រុមហ៊ុនសង្គមមួយ ដែលចម្រុះទៅដោយអ្នកប្រឹក្សាយោបល់ អ្នកវិភាគ អ្នករចនារូបភាព អ្នករៀបចំគម្រោង អ្នកផ្តល់យុទ្ធសាស្ត្រ អ្នកនិពន្ធ និងអ្នកបណ្តុះបណ្តាល។ ពួកយើងជាភ្នាក់ងារផ្តល់ ដំណោះស្រាយបែប360° ដែលផ្តល់ជូននូវសេវាកម្មប្រកបដោយគុណភាព និងភាពច្នៃប្រឌិតតាមរយៈ ការស្រាវជ្រាវទីផ្សារ ការធ្វើផែនការទីផ្សារ ការបង្កើតស្លាកសញ្ញា និងវគ្គបណ្តុះបណ្តាល។
ឌិ អាយឌៀ តែងតែធ្វើការ រួមជាមួយអតិថិជនដើម្បីរៀបចំ និងអនុវត្តដំណោះស្រាយចាប់ពីសេវាកម្មផ្នែកការងារសង្គមដល់ផ្នែកយុទ្ធសាស្រ្តការងារ ឬយុទ្ធនាការ ដែលផ្តោតលើមនុស្សជាសំខាន់។
បេសកកម្មរបស់ឌិ អាយឌៀ គឺផ្តល់នូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងផ្តល់ផលវិជ្ជមានយូរអង្វែងដល់សង្គម។ សម្រាប់ព័ត៍មានបន្ថែមអុីម៉ែល៖ sofia@theideaconsultants.com និងលេខទូរស័ព្ទ៖ +855 (0)71 448 5630