លេងរាងធ្លាក់មែន តែ Man Utd ប្រាប់ Inter ថា មាន៧៥លានផោនចាំយក Lukaku
- 2019-07-12 02:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លេងរាងធ្លាក់មែន តែ Man Utd ប្រាប់ Inter ថា មាន៧៥លានផោនចាំយក Lukaku
ចន្លោះមិនឃើញ
Manchester United បានប្រាប់ទៅខាង Inter Milan ថា ពួកត្រូវតែស្វែងរក៧៥លានផោន ទើបអាចយក Romelu Lukaku បាន បើមិនអញ្ចឹងទេបំភ្លេចចោលទៅ។
នាយកផ្នែកកីឡារបស់ Inter លោក Piero Ausilio បានជជែកជាមួយអនុប្រធានរបស់ក្លឹប Man Utd គឺលោក Ed Woodward នៅការិយាល័យក្លឹបក្នុងទីក្រុងឡុងដ៏ ដោយពួកគេចាប់ផ្ដើមដំណើរការនៃការឈានទៅដល់កិច្ចព្រមព្រៀង។
អ្នកចាត់ការថ្មីរបស់ Inter លោក Antonio Conte បានបញ្ជាក់ច្បាស់ថា លោកចង់យក Lukaku វ័យ២៦ឆ្នាំដើរតួជាកីឡាករសំខាន់ ក្នុងគោលបំណងបញ្ចប់អំណាចរបស់ Juventus នៅ Serie A រដូវកាលក្រោយ។ ប៉ុន្តែបើតាមប្រភព SunSport ឲ្យដឹងថា United ទាមទារ៧៥លានផោនពី Inter ព្រោះជឿជាក់ Lukaku នៅមានតម្លៃនៅឡើយ។
កីឡាករសញ្ជាតិបែលហ្ស៊ិកធ្លាប់ប្រាប់ Solskjaer គេចង់ចាកចេញទៅកាន់ San Siro ក្នុងរដូវក្ដៅនេះ។ Inter ធ្លាប់បានរៀបកញ្ចប់ទឹកប្រាក់៦៥លានផោនដើម្បីយក Lukaku ដែល Man Utd ទិញពី Everton ៧៥លានផោនកាលពី២ឆ្នាំមុន៕