Klopp ថា​កុំ​សង្ឃឹម​​ Liverpool ទិញ​កីឡាករ​ថ្លៃ​ទៀត​ ព្រោះ​ក្លឹប​​​​ផ្ដោត​លើ​ការ​ប្រើ​យុវជន

  • 2019-07-12 03:23:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jurgen Klopp មិន​សង្ឃឹម​ថា​ទីផ្សារ​ដោះដូរ​កីឡាករ​របស់​ Liverpool លើក​នេះ​នឹង​មមាញឹក​ដូច​កាល​២​រដូវ​កាល​កន្លង​ទៅ។

​ អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ចាយ​ធំ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ដូចជា​ការ​ទិញ​យក​ Virgil van Dijk, Alisson និង​ Fabinho ដែល​ជា​កម្លាំង​សំខាន់​ជួយ​ក្លឹប​ឈ្នះ Champions League លើក​ទី​៦។​ ក្រៅ​ពី​ពាន​ សមិទ្ធផល​សំខាន់​ផ្សេង​ទៀត​សម្រាប់​ Liverpool គឺ​រង​ជើង​ឯក​ Premier League ដែល​ដណ្ដើម​ពិន្ទុ​បាន​រហូត​៩៧។​​

យ៉ាង​ណា​ Klopp គ្មាន​ផែន​ការ​ចាយ​លុយ​ដូច​ក្រដាស​ ទៀត​ទេ​ពោល​គឺ​លោក​ផ្ដោត​លើ​ការ​ប្រើ​យុវជន​មាន​ទេពកោសល្យ​ដែល​កំពុង​ស្រេកឃ្លាន​ឱកាស​ក្នុង​ការ​បង្ហាញ​សមត្ថភាព។​ Liverpool ទើប​ទិញ​បាន​ខ្សែ​ការពារ​កណ្ដាល​វ័យ​១៧​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​គិត​មក​ទល់​នឹង​ពេល​នេះ។​

“ពួក​យើង​បាន​នាំ​ចូល​កីឡាករ​ថ្មី​រួច​ហើយ​គ្រាន់​តែ​អ្នក​មិន​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។​ យុវជន​ Rhian Brewster, Chamberlain និង​ថ្នាល​យើង​ជា​ច្រើន​ទៀត​សុទ្ធ​តែ​ជា​សមាជិក​ថ្មី​រដូវ​កាល​នេះ។ វា​ពិត​ជា​រឿង​ដ៏​ល្អ​សម្រាប់​ Liverpool”។ បុរស​វ័យ​៥២​ឆ្នាំ​និយាយ​ដូច្នេះ។​

គួរ​បញ្ជាក់​ថា​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​ នឹង​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​ ខាង​មុខ​ ខណៈ​ Liverpool ក៏​ដូចជា​ក្លឹប​អង់គ្លេស​ផ្សេង​ទៀត​ហាក់​មិន​សូវ​ចំណាយ​ធំ​គួរ​ឲ្យ​កត់សម្គាល់​ ដូច​ Real Madrid និង​ Barcelona នៅ​អេស្ប៉ាញ​នៅ​ឡើយ​ទេ៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម