រោងចក្រដំឡើងរថយន្តល្បីរបស់បារាំងមួយទៀត នឹងលេចមុខនៅ វៀតណាម
- 2019-07-13 03:46:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងចក្រដំឡើងរថយន្តល្បីរបស់បារាំងមួយទៀត នឹងលេចមុខនៅ វៀតណាម
ចន្លោះមិនឃើញ
ក្រុមហ៊ុនក្នុងស្រុក Truong Hai Auto Corporation ហៅកាត់ Thaco បានបោះទុនវិនិយោគចំនួន ៤,៥ទ្រីលានដុង (ប្រមាណជិត ២០០លានដុល្លារអាមេរិក) ដើម្បីសាងសង់រោងចក្រដំឡើងរថយន្ត សម្រាប់ក្រុមហ៊ុននៅអឺរ៉ុប ដែលផលិតរថយន្តម៉ាក Peugeot ។ នេះបើតាមការចុះផ្សាយរបស់វេបសាយ Vietnam News នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩។
ក្រុមហ៊ុន Thaco បានឲ្យដឹងថា រោងចក្រដំឡើងរថយន្តនេះ នឹងត្រូវសាងសង់នៅខេត្ត Quang Nam ភាគកណ្ដាលប្រទេសវៀតណាម នៅលើផ្ទៃដី ៧,៥ហិកតា។ បច្ចុប្បន្ន ក្រុមហ៊ុនគ្រោងដំឡើងរថយន្ត ម៉ាក Peugeot ដែលជាម៉ាកយីហោរបស់បារាំង ដោយមានសមត្ថភាពដំឡើងរថយន្តចំនួន ២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ សម្រាប់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
រោងចក្រដំឡើងរថយន្តរបស់ Thaco បំពាក់គ្រឿងបរិក្ខារទំនើបៗ និងបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មចុងក្រោយ ដើម្បីឆ្លើយតបនឹងស្តង់ដារយីហោល្បីៗលើពិភពលោក។
Thaco ជាដៃគូនាំចូលរថយន្ត Peugeot តាំងពីឆ្នាំ២០១៤។ ក្នុងនោះ គេបានបើក Showroom ចំនួន ១៣ នៅក្នុងប្រទេសវៀតណាម។
កាលពីឆ្នាំ២០១៨ Thaco បានក្លាយជាក្រុមហ៊ុនផ្លូវការ ដែលនាំចូលរថយន្តម៉ាក BMW ទៅកាន់វៀតណាម។ ក្រុមហ៊ុនដដែល បាននាំចេញរថយន្តម៉ាក Mazda គ្រឿងបង្គំនិងឧបករណ៍ផ្សេងៗ ទៅបណ្ដាប្រទេសមួយចំនួន រួមទាំងកម្ពុជា មាន៖ កូឡុំប៊ី កូរ៉េខាងត្បូង ម៉ាឡេស៊ី រុស្ស៊ី កាហ្សាក់ស្ថាន ឡាវ និងមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៣។
Thaco បានដំឡើង និងចែកចាយ រថយន្តម៉ាក Kia ពីកូរ៉េខាងត្បូង, Mazda ពីជប៉ុន, Peugeot និង BMW ៕