ដឹងតម្លៃទូរសព្ទ 5G របស់ Huawei លក់ដំបូងគេលើទីផ្សារ

  • 2019-07-14 04:02:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mate 20 X 5G គឺ​ជា​ស្មាតហ្វូន​ 5G ដំបូង​គេ​របស់ Huawei ដែល​​បញ្ចេញ​លក់​លើ​ទីផ្សារ ដែល​មាន​លក់​នៅ​សហភាព​អារ៉ាប​រួម​នា​ថ្ងៃ​ទី ១២ ខែ​កក្កដា ជា​មួយ​តម្លៃ​ប្រមាណ ៩៦៣ ដុល្លារ។

ស្មាតហ្វូន​នេះ​ក៏​នឹង​មាន​លក់​នៅ​ប្រទេស​អ៊ីតាលី​តាម​រយៈ​វិបសាយ Amazon ក្នុង​តម្លៃ​ប្រមាណ ១ ២៤៨ ដុល្លារ​ផង​ដែរ។ ការ​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក (ប្រទេស​ចិន) នឹង​ចាប់​ផ្ដើម​នា​ថ្ងៃ​ទី ២៦ ខែ​កក្កដា​ខាង​មុខ។

Mate 20 X 5G មាន​រូបរាង​ដូច​ជា Mate 20 X ដែរ ដោយ​មាន​អេក្រង់​ទំហំ ៧,២ អ៊ីញ កាមេរ៉ា​ខាង​ក្រោយ​​មាន​ចំនួន ៣ គ្រាប់។ ការ​ផ្លាស់​ប្ដូរ​ផ្នែក​ខាង​ក្នុង​មាន​ដូច​ជា​បន្ថែម​សេវា 5G, ថ្ម​ទំហំ ៥០០០ mAh, RAM ទំហំ ៨ GB និង​អង្គ​ផ្ទុក ២៥៦ GB។

គួរ​ដឹង​ថា​ផែនការ​ដើម​របស់ Huawei គឺ​ចង់​បញ្ចេញ​លក់​ស្មាតហ្វូន​បត់​អេក្រង់​បាន​ Mate X ជា​ស្មាតហ្វូន​ 5G ដំបូង។ យ៉ាងណាក្ដី​​ស្មាតហ្វូន​តម្លៃ​ខ្ទង់ ២ ពាន់​ដុល្លារ​នេះ បាន​ពន្យារ​ពេល​​ចេញ​លក់ ដែល​អាច​អូស​បន្លាយ​ដល់​ខែ​កញ្ញា​ឯណោះ៕​

ចុចអាន ៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី