Song Hye Kyo និង Liu Yifei ប៉ះ​គ្នា​ក្នុង​កម្មវិធី​តែ​មួយ រក​អ្នក​ចាញ់​ឈ្នះ​មិន​ឃើញ

  • 2019-07-15 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ដ៏​ធំ​មួយ ដែល​មាន​ការ​ចូលរួម​ពី​រាជិនី​សម្រស់២រូប​ពី​កូរ៉េ និង​ចិន​នោះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រក​អ្នក​ដែល​ស្អាត​ជាង​មិន​បាន។

​ថ្មីៗ​នេះបណ្ដាញ​ព័ត៌មាន​យក្ស​ចិន Sina បាន​ចុះ​ផ្សាយ​ថា កំពូល​តារា​សម្ដែង​ស្រី​កូរ៉ Song Hye Kyo ព្រម​ទាំង​តារា​សម្ដែង​ស្រី​លំដាប់​មុខ​ចិន Liu Yifei បាន​មាន​វត្តមាន​នៅ​ប្រទេស​ម៉ូណាកូ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ម៉ាក​គ្រឿង​សំអាង​ពេជ្រ​មួយ​ដែល​អ្នក​ទាំង​២​ជា​អ្នក​តំណាង។

នៅក្នុង​កម្មវិធី​ដដែល​នេះ តួ​ឯក​រឿង “បំណុលរឿង​បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” បាន​ប្ដូរ​ឈុត​ដល់​ទៅ​២ ដោយ​ឈុត​នីមួយ​ៗ​សុទ្ធ​តែ​ទាក់ទាញ​មិន​ធម្មតា។ ផ្ទុយ​មក​វិញ ទោះ​បី​ជា​ស្លៀត​រ៉ូប​តែ​មួយ មិន​ផ្លាស់​ប្ដូរ​ច្រើន​ក៏​ដោយ តែ​តួ​រឿង “Mulan” នៅ​តែ​ធ្វើ​ឲ្យ​សំលឹង​ស្ទើ​មិន​ដក​ភ្នែក។

នៅ​លើ​បណ្ដាញ​សង្គម អ្នក​គាំទ្រ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​អ្នក​ទាំង​២​ចូល​រូម​កម្មវិធី​តែ​មួយ​នេះ បាន​ធ្វើ​ឲ្យ​ពួក​គេ​រក​អ្នក​ដែល​ស្អាត​ជាង​មិន​បាន​ឡើយ ត្បិត​សុទ្ធ​តែ​ជា​រាជិនី​សម្រស់​រៀង​ៗ​ខ្លួន៕

​ចុចអាន៖ ​​ ព័ត៌មាន​ចិន​ជ្រើសរើសតារា​ស្រី​១០​រូប​ដែល​ស័ក្ដិសម​នឹង​តួ Mulan ជាង​សៀវ ឡុងនី

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម