ទី​បំផុត! សក់​សេះ​របស់ LISA ​បះ​ចេញ​ពី​ថ្ងាស ក្នុង​ក្បាច់​រាំ​ថ្មី​បទ "Swalla” (វីដេអូ)

  • 2019-07-15 02:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សក់​សេះ​ដែល​ល្បី​ថា​ជាប់​គ្មាន​កម្រើក​ទោះ​ក្រវី​យ៉ាង​ណា​នោះ​របស់ Lisa ទី​បំផុត​​បាន​ប៉ើង​ឡើង​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ។ នារី​ជន​ជាតិ​ថៃ​ដែល​មាន​សក់​សេះ​អច្ឆរិយ​ត្រូវ​បាន​អ្នក​គាំ​ទ្រ​ឆ្ងល់​ថា ធ្វើ​ដូច​ម្ដេច​បាន​សក់​មិន​ចេះ​ខ្ទេច​អី​ចឹង​ពេល​រាំ​ម្ដងៗ បើ​ទោះ​បី​ក្រវី​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​នោះ​គឺ សក់​សេះ​របស់​នាង​ឥឡូវ​លែង​ជាប់​ថ្ងាស​ទៀត​ហើយ ដែល​ធ្វើ​ឲ្យ​ល្បី​មួយ​ដង​ទៀត​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណេត។

Lisa បាន​បញ្ចេញ​នូវ​ក្បាច់​រាំ​ថ្មី​ដែល​ជា​ការ Cover បទ Swalla នៅ​ការ​ប្រគំ​តន្រ្តី​រយៈ​ពេល ៣ ថ្ងៃ​នៅ​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​កំណើត​របស់​នាង​ផ្ទាល់​តែ​ម្ដង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អោយ​សក់​សេះ​ក៏​រឹង​មាំ​នោះ​ហើប​ឡើង​តែ​ម្ដង។ ក្បាច់​ថ្មី​របស់​នាង​នេះ​បាន​ធ្វើ​អ្នក​គាំ​ទ្រ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ក្បាច់​ដ៏​ស៊ិច​ស៊ី​និង​ទាក់​ទាញ ជាមួយ​នឹង​ដង​ខ្លួន​ដ៏​ស្រលូន​របស់​នាង​។

មាន​វីដេអូ Lisa រាំបទ "Swalla" កុំ​ភ្លេច​មើល​សក់​សេះ​របស់​នាង​ផង​ណា ៖

អត្ថបទ៖ ឈឹម វិមានរ័ត្ននា