ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Liverpool បន្ត​រក​គ្រាប់​នៅ​ប្រកួត​កម្ដៅ​សាច់ដុំ​

  • 2019-07-15 06:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rhian Brewster គឺ​ជា​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ដែល​​គេ​រំពឹង​ថា​នឹង​លេចធ្លោ​ក្នុង​ក្រុម​ហង្ស​ក្រហម​ Liverpool រដូវ​កាល​ថ្មី​ក្រោយ​រក​បាន​៣​គ្រាប់​នៅ​២​ប្រកួត​កន្លង​មក​។​

ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​ត្រូវ​លោក​ Jurgen Klopp សន្យា​ថា​នឹង​ផ្ដល់​ឱកាស​ឲ្យ​​បង្ហាញ​ខ្លួន​នៅ​ក្រុម​ធំ​សម្រាប់​រដូវ​កាល​ក្រោយ​ បន្ទាប់​ពី​រូប​គេ​សម្រេច​ចិត្ត​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប។​ Brewster លេង​២​ប្រកួត​មក​ឲ្យ​សម្រាប់​ជំនួប​កម្ដៅ​ម៉ាស៊ីន​ដោយ​រូប​គេ​ស៊ុត​២​គ្រាប់​ទល់​ Tranmere និង​១​គ្រាប់​ទល់​​ Bradford City។

Liverpool បាន​បាត់បង់​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ Daniel Sturridge ហើយ​លោក​ Jurgen Klopp បញ្ជាក់​ថា​ក្លឹប​គ្មាន​គម្រោង​ទិញ​កីឡាករ​ថ្មី​ថ្លៃ​ៗ ទៀត​ទេ​គឺ​នឹង​ផ្ដល់​ឱកាស​ឲ្យ​យុវជន​មាន​ទេពកោសល្យ​ហើយ​ Brewster នេះ​ហើយ​ដែល​ជា​កម្លាំង​សំខាន់​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​៕ ​

ប្រភព៖ Liverpool FC   អត្ថបទ៖ រ័ត្ន