អង្គការ​ផ្កាយ​សមុទ្រ ​បង្កើត​ពាន​រង្វាន់​មួយ ​សម្រាប់​ក្មេង​គ ​ថ្លង់ ​ខ្សោយ​សតិ​បញ្ហា​

  • 2019-07-15 07:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អង្គការ​ផ្កាយ​សមុទ្រ ​បាន​បង្កើត​ពាន​រង្វាន់​មួយ​សម្រាប់​ក្មេង​ៗ គ ថ្លង់ ​ពិការ​ភ្នែក រទេះ​រុញ ផ្ទុក​មេរោគ​អេដស៍ ​និង​ខ្សោយ​សតិ​បញ្ញា​ឱ្យ​បាន​ជួប​ជុំ​គ្នា ​លេង​កីឡា​ក្នុង​ន័យ​សាមគ្គី​ភាព ​និង​ស្គាល់​គ្នា​ឱ្យ​បាន​ច្រើន។

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន​នេះ ​គឺ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្មេង​ៗ​ប្រមាណ​២០០​នាក់ ​នៅ​ទីលាន​របស់​អង្គការ​ផ្កាយ​សមុទ្រ​ផ្ទាល់។ ការ​ប្រកួត​កីឡា​បាល់ទាត់​នេះ​ ផ្តល់​ជូន​យុវជន​ពិការ​នូវ​ឱកាស​ក្នុង​ការ​ចូល​រួម​លេង​និង​ប្រកួត​ប្រជែង​កីឡា ​ដែល​ជា​ការ​ប្រកួត​ប្រជែង​ដ៏​កម្រ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ យុវជន​ទាំង​អស់​គឺ​ជា​ក្រុម​ដែល​ងាយ​រង​គ្រោះ​បំផុត​នៅ​ក្នុង​សង្គម​កម្ពុជា​ ហើយ​ជា​រឿយ​ៗ​ពួកគេ​មិន​ត្រូវ​បាន​រួម​បញ្ចូល​ក្នុង​សកម្មភាព​ផ្សេង​ៗ​នៅ​ក្នុង​សង្គម​ទាំង​មូល។

លោក ​យិន សាមឌី ​ប្រធាន​គ្រប់គ្រង​កម្មវិធី​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​បាន​លើក​ឡើង​ថា​ កម្មវិធី​ជួប​ជុំ​លេង​កីឡា​ដែល​អង្គការ​បង្កើត​ឡើង​ក្នុង​មួយ​ឆ្នាំ​ពីរ​ដង​ ក្នុង​គោល​បំណង​ចង់​ផ្តល់ការ​ជួប​ជុំ​សប្បាយ​រីករាយ​ជូន​យុវជន​យុវនារី​ដែល​មាន​ពិការភាព​ដើម្បី​លើក​ទឹក​ចិត្ត​ និង​ផ្តល់​ក្តី​សង្ឈឹម​ដល់​ពួកគេ។​ ការ​ប្រកួត​នេះ ចង់​បញ្ជាក់​ថា សង្គម​មិន​ដែល​រើសអើង​ចំពោះ​ជន​ដែល​មាន​ពិការភាព​ឡើយ​ ពោល​គឺ​យើង​ទាំងអស់​គ្នា​រស់​ក្នុង​សង្គម​តែ​មួយ​និង​មាន​សិទ្ធិសិរីភាព​មាន​ដូច​គ្នា៕

អត្ថបទ៖ មុន្នីរម្យ