នេះមែន ក្លឹប​ថ្មី​របស់អ្នក​ចាត់ការ​កម្ពុជា Honda បន្ដអាជីពបាល់ទាត់?

  • 2019-07-16 02:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់មិញ​នេះ ​ក្លឹប VVV-Venlo ​ក្នុង​លីគ​ហុល្លង់​បាន​បង្ហោះ​រូបភាព​និង​វីដេអូ ខ្សែ​ប្រយុទ្ធ Keisuke Honda ​បាន​ទៅ​ដល់​កីឡដ្ឋាន​របស់​ខ្លួន​ហើយ។

ជាមួយ​នឹង​ការ​បង្ហោះ​របស់​អតីត​ក្លឹប​ខ្លួន​នេះ​ដែរ ​សាមី​ខ្លួន Honda ​ក៏​បាន​បង្ហោះ​សារ​មួយ​ចំនួន​ផង​ដែរ។ អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​បញ្ជាក់​ថា​រូបគេ​បាន​ត្រលប់​មក​វិញ​ហើយ​អម​ជាមួយ រូបភាព​នៅ​ក្លឹប VVV-Venlo ​នេះ​ឯង។ កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ ​គឺ​ជា​អតីត​កីឡាករ​ក្លឹប​មួយ​នេះ ​កាល​ពី​ឆ្នាំ​២០០៧​ដល់​២០០៩ ហើយ​រូបគេ​លេង​បាន​៦៨​ប្រកួត រក​បាន​២៤​គ្រាប់។ នៅ​ក្លឹប​នេះ Honda ​ក៏​បាន​ជួយ​ក្រុម​ឈ្នះ​ពាន Eerste Divisie ​បាន​១​ដង​ផង​ដែរ។

នៅ​ក្លឹប​ខាង​លើ ​អ្នក​គាំទ្រ​ជា​ច្រើន​ពេញ​ចិត្ត​ចំពោះ​វត្តមាន​របស់​កីឡាករ​ជប៉ុន​ម្នាក់​នេះ​ណាស់។ ត្បិត​អី​រូបគេ​រស់​រាយ ​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ទាំង​មូល​ផង​ដែរ។ ​មិន​ទាន់​មាន​ដំណឹង​ផ្លូវការ​ឬ​ការ​ចុះ​កុងត្រា​នៅ​ឡើយ​ទេ គិត​ត្រឹម​បច្ចុប្បន្ន​នេះ ប៉ុន្តែ Honda ​បាន​ទៅ​ចូល​រួម​ថ្នាក់​ដឹក​ក្លឹប VVV-Venlo ​អស់​ហើយ៕

ប្រភព៖ Twitter   អត្ថបទ៖ កុលាប