Liverpool ដាក់​សំណើ​ខ្ចី​ Coutinho ២​ឆ្នាំ​ និង​ជម្រើស​ទិញ​តម្លៃ​៨៨​លាន​ផោន​

  • 2019-07-16 07:34:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Liverpool បាន​យក​ឈ្នះ​ Manchester United និង​ Paris Saint Germain ក្នុង​ការ​ប្រជែង​យក​ Philippe Coutinho មក​កាន់​ Anfield សារ​ជា​ថ្មី។​

ខ្សែ​បម្រើ​សញ្ជាតិ​ប្រេស៊ីល​ត្រូវ​បាន​ទាក់ទង​ត្រឡប់​ទៅ​ក្លឹប​ចាស់​វិញ​បន្ទាប់​ពី​ ធ្លាក់​ទម្រង់​លេង​ និង​បាត់បង់​ឱកាស​ជា​កីឡាករ​ជម្រើស​ដំបូង​ ហើយ​ការ​មក​ដល់​របស់​ Antoine Griezmann កាន់​តែ​ធ្វើ​ឲ្យ​ Coutinho លែង​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម​ Barcelona ថែម​ទៀត។​

ប្រភព​ព័ត៌មាន​ពី​អេស្ប៉ាញ​ឲ្យ​ដឹង​ថា​ Coutinho ត្រូវ​ Barca ផ្ដល់​ភ្លើង​ខៀវ​​ឲ្យ​ចាកចេញ​ពី Nou Camp បើ​សិន​​មាន​សំណើ​សមរម្យ​ណា​មួយ​កើត​ឡើង​​​ភ្លាម​នោះ​ Liverpool បាន​ដាក់​សំណើ​ខ្ចី​២​ឆ្នាំ​ និង​ជម្រើស​ទិញ​៨៨​លាន​ផោន ដោយ​​រំពឹង​ថា​អាច​យក​រូបគេ​ទៅ​វិញ​នៅ​រដូវ​ក្ដៅ​នេះ​។​

តារា​ឆ្នើម​ពាក់​លេខ​៧​ ផ្ទេរ​ទៅ​ក្លឹប​យក្ស​កាតាឡាន់​កាល​ពី​ឆ្នាំ​២០១៧​ក្នុង​តម្លៃ​កប់​ពពក​ ១៤២​លាន​ផោន៕

ប្រភព៖ ESPN FC   អត្ថបទ៖ រ័ត្ន