មក​ដឹង​ពី​​​ដៃ​គូ Pacquiao ត្រូវ​ជួប​ចុង​សប្ដាហ៍​នេះ ជា​ជើង​ខ្លាំង​មិន​ដែល​ស្គាល់​ជាតិ​ចាញ់

  • 2019-07-16 07:52:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao ត្រូវ​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​​ WBA (super) welterweight ពី​ជើង​ខ្លាំង​អាមេរិក Keith Thurman នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ កក្កដា​ ឆ្នាំ ២០១៩​ខាង​មុខ​នា​រដ្ឋ Nevad សហរដ្ឋអាមេរិក។

ជំនួប​នេះ​នឹង​ក្លាយ​ជា​ការ​ប្រកួត​លើក​ទី​៧១​ ក្នុង​អាជីព​របស់ Pacquiao ខណៈ Keith ត្រូវ​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ខ្លួន​​។ កីឡាករ​ទាំង​ពីរ​ខុស​វ័យ​គ្នា​ដល់​ទៅ​១០​ឆ្នាំ​ឯណោះ ពោល Pacquiao មាន​អាយុ​៤០​ឆ្នាំ​ទៅ​ហើយ។ មុន​នឹង​ការ​ប្រកួត​នេះ​មក​ដល់​ សិក្សា​ពី​ប្រវត្តិ​​របស់ Keith បន្តិច​ទៅ​មើល។

​Keith Thurman ជា​អ្នក​ប្រដាល់​អាជីព​សញ្ជាតិ​អាមេរិក មាន​រហស្សនាម​ថា "One Time” និង​កម្ពស់​១,៧០​ម៉ែត្រ។ គេ​មាន​ប្រវត្តិ​ប្រកួត​៣០​លើក ក្នុង​នោះ​ឈ្នះ​២៩​​លើក វាយ​ដៃ​គូ​ឲ្យ​សន្លប់​២២​លើក និង​មិន​ប្រកាស​លទ្ធផល​ម្ដង​។ ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ធ្លាប់​យក​ឈ្នះ​​ពិន្ទុ​លើ​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ Danny Garcia ការពារ​ខ្សែ​ក្រវាត់ WBA (super) welterweight បាន​សម្រេច។

ចំពោះ Pacquiao ២​ប្រកួត​ចុងក្រោយ​គេ​ធ្វើ​បាន​ល្អ​ណាស់​ ពោល​ឈ្នះ​ទាំង​អស់។ ក្នុង​នោះ​យក​ឈ្នះ​ជើង​ខ្លាំង​អាហ្សង់ទីន Lucas Mattysse ដណ្ដើម​បាន​ខ្សែ​ក្រវាត់ WBA welterweight និង​ការពារ​​ខ្សែ​ក្រវាត់​នេះ​បាន​សម្រេច​ឈ្នះ​កីឡាករ​អាមេរិក Adrien Broner៕​​

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម