អតិថិជនច្រើនកុះករតម្រង់ជួរទិញ Huawei Y9 2019 នៅហាងទូរសព្ទចំរើន និង ហាងអាម៉ីស៊ីវអេង 2

  • 2019-07-16 08:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សជា​ច្រើន​កក​កុញ​បាន​ឈរ​តម្រង់​ជួរ​បន្ត​កន្ទុយ​គ្នា​ឡើង​ផ្អើល​ ម្តុំផ្សារ​ដេប៉ូ ដើម្បី​ទិញ​ស្មាតហ្វូន Huawei Y9 2019 ដែល​ពួក​គេ​បាន​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ទុកមុន។ ការ​តម្រង់​ជួរ​​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ គឺ​ស្ថិត​នៅ​ហាង​ទូរសព្ទ​ចំរើន នា​ពេល​ព្រឹក​ថ្ងៃអាទិត្យទី ១៤ កក្កដា និង​នៅ​ហាង​អាម៉ីស៊ីវអេង 2 នៅ​ថ្ងៃរសៀល ដែល​ហាង​ទាំង​ពីរ​នេះ​មាន​សន្ទុះ​នៃការកុម្ម៉ង់ទិញទុកមុនស្មាតហ្វូន Huawei Y9 2019 ច្រើន​ជាង​គេបំផុត។

Huawei Y9 2019 បាន​បំបែក​កំណត់ត្រា ទទួល​បាន​ការ​កុម្ម៉ង់​ទិញ​ទុកមុនលើសពីការរំពឹងទុក ច្រើន​លើសលប់​ ជា​ពិសេស​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​យ៉ាង​គំហុក រហូត​ដល់​អតិថិជន​តម្រង់​ជួរ​រង់ចាំ​ទិញ​បែប​នេះ។ រឹត​តែ​ពិសេស​ទៀត​នោះ អ្នក​ចូល​រួម​តម្រង់​ជួរ​ទាំង​អស់​ក៏​មាន​ឱកាស​ជួប​ផ្ទាល់ និង​ថតរូប​ផ្ទាល់ ជាមួយ​អាយដូល​ក្នុង​ដួងចិត្ត ដែល​ជា​តារា​តំណាង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Huawei គឺ​អ្នក​នាង​ឱក សុគន្ធកញ្ញា និង លោកនីកូ។ មិន​តែ​ប៉ុណ្ណោះ​​ទទួល​បាន​កាដូ​ជា​ច្រើន និង​អាវ​យឹត​ដែល​មាន​ហត្ថលេខា​របស់​អាយដូល​ទៀត​ផង។

  • រូបភាពខ្លះៗនៅហាងចំរើន

  • រូបភាពខ្លះៗនៅហាងអាម៉ីស៊ីវអេង 2

គួរបញ្ជាក់ផងដែរថាមិនមែនតែនៅប្រទេសកម្ពុជាយើងទេ ដែល​មាន​ការ​គាំទ្រ​យ៉ាង​គំហុក​បែបនេះ ប្រទេសជាច្រើនទៀតក៏ទទួលបានការគាំទ្រខ្លាំងបែបនេះដែរ ដូចជាប្រទេល​ហ្វីលីពីន​ ត្រឹមតែ ២ ម៉ោង​ប៉ុណ្ណោះ លក់​បាន​រហូត​ដល់​ជាង​មួយ​ម៉ឺន​គ្រឿង។

Huawei Y9 2019 បានក្លាយជាស្មាតហ្វូនទទួលបានការពេញនិយមខ្លាំងបំផុតលើទីផ្សារ​ដោយសារ​តែ ជា​ស្មាតហ្វូន​កាមេរ៉ា​មុខ Pop-up Selfie ទំហំ 16MP អេក្រង់​លាត​ពេញ​ផ្ទៃ​ទំហំ ៦,៥៩​ អ៊ីញ គ្មាន​ស្នាមឆក តម្លៃ​សមរម្យ​បំផុត​គ្មាន​គូ​ប្រៀប​ត្រឹម​តែ ២៣៩ ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​ឯ​កាមេរ៉ា​ក្រោយ​វិញ ស្មាតហ្វូន​នេះ​បំពាក់​ដោយ​កាមេរ៉ា​រហូត​ដល់​ទៅ​បី​គ្រាប់​ដែល​មាន​មុខងារអាចថត Ultra Wide បានល្អជាទីគាប់ចិត្ត កាមេរ៉ាទី​មួយទំហំ 16MP កាមេរ៉ាទីពីរទំហំ 8MP និង​កាមេរ៉ាទីបីទំហំ 2MP។

ROM​មាន​ ទំហំធំ ១២៨ GB ដំណើរការដោយ Kirin 710F ថាមពលថ្ម ៤០០០ mAh សាកថ្មបានលឿន ប្រើប្រាស់ USB Type-C ហើយ​មាន​ជម្រើស​បី​ពណ៌​ គឺ​ពណ៌​បៃតង (Emerald Green) ពណ៌​ខៀវ (Sapphire Blue) និង​ពណ៌​ខ្មៅ (Midnight Black)។

លោក Henry Xiao​ នាយក​គ្រប់គ្រង​ប្រចាំ​នៅ​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន Huawei បាន​លើក​ឡើង​ថា លោក​ពិត​ជា​មាន​អារម្មណ៍ រំភើប​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល Huawei Y9 2019 ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​លើសលប់ រហូត​ដល់​មាន​ការ​តម្រង់​ជួរ​ចាំ​ទិញ​បែបនេះ។ លោក​ពិត​ជា​អរគុណ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ក្រុមហ៊ុន Huawei ជា​ពិសេស​ស្មាតហ្វូន​ម៉ូដែលនេះ និង​មាន​ទំនុក​ចិត្ត​លើ​ផលិត​ផល​របស់ Huawei។ លោក​​បន្ថែម​ទៀត​ថា ក្រៅ​ពី​ម៉ូដែល​ថ្មី​ដែល​ទើប​តែ​សម្ពោធ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ ក្រុមហ៊ុន Huawei នឹង​មាន​គម្រោង​សម្ពោធ​ជា​ផ្លូវ​ការ​ស្មាតហ្វូន​ដែល​អា​ចប្រើ 5G នៅ​ប្រទេសកម្ពុជា។

សម្រាប់​អតិថិជន​ដែល​ខកខាន​មិន​បាន​កុម្ម៉ង់​ទិញ​ទុកមុន អតិថិ​ជន​ក៏​អាច​ទិញ Huawei Y9 2019 នៅ​ហាង​ទូរសព្ទ​ដែល​នៅ​ជិត​អ្នក​បំផុត​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ ៖

  • Website ៖ https://consumer.huawei.com/kh/

  • Facebook ៖ Huawei Mobile

អត្ថបទ៖ សុខហេង