ជឿ​តាម Ronaldo ​ខ្សែ​ការពារ ​De Ligt ​ព្រម​ផ្លាស់​ទៅ Juventus ​ហើយ​

  • 2019-07-17 01:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Matthijs de Ligt ​បាន​ហោះ​ទៅ​ដល់​ទីក្រុង​ Turin ​ហើយ ​ដើម្បី​ត្រៀម​ពិនិត្យ​សុខភាព ​និង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​ឱ្យ​ក្រុម Juventus ​ក្នុង​តម្លៃ​ខ្លួន​៦៣​លាន​ផោន​។

កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ នឹង​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គេ​បំផុត​របស់​ក្លឹប ​ហើយ​ក៏​ជា​កីឡាករ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​គេ​លំដាប់​លេខ​២​ផង​ដែរ ​បន្ទាប់​ពី Cristiano Ronaldo ។ កុងត្រា​របស់​គេ​មាន​តម្លៃ​៦៣​លាន​ផោន ​ហើយ​នឹង​ឡើង​១០,៨​លាន​ផោន​ទៀត ​ប្រសិន​បើ​ជួយ​ក្រុម​បាន​ឈ្នះ​ពាន​រង្វាន់។

De Ligt ​នេះ ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ដូចជា Barcelona , Real Madrid ​អី​ជា​ដើម ប៉ុន្តែ​គេ​បែរ​ជា​ព្រម​មក​លេង​នៅ Juventus ​វិញ។ គេ​នៅ​ចាំ​បាន​ថា ​Ronaldo ​ធ្លាប់​ហៅ​កីឡាករ​របស់ Ajax ​ម្នាក់​នេះ​មក​លេង​ជាមួយ​គ្នា​ម្ដង ​ក្នុង​ការ​ប្រកួត UEFA Nations League ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ប្រភព៖ Dailymail   អត្ថបទ៖ កុលាប