Note10 ជា​ស្មាតហ្វូន​​កំពូល​ចុង​ក្រោយគេរបស់ Samsung ប្រើកាមេរ៉ា ១២ MP

  • 2019-07-17 02:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចែក​រំលែក​ព័ត៌មាន​លេច​ធ្លាយ​ដ៏​ល្បី ឈ្មោះ​ Ice Universe បាន​ចែក​រំលែក​លើ​ Twitter អំពី​ Galaxy Note 10 ដែល​នឹង​ប្រកាស​ចេញ​នា​ដើម​ខែ​សីហា​ខាង​មុខ​នេះ។

Galaxy Note 10 នឹង​ប្រើ​ប្រាស់​កាមេរ៉ា​មេ​ដូច​ជា​មាន​នៅ​លើ​ Galaxy S10+ ប៉ុន្តែ​មាន​បន្ថែម​មុខងារ​បច្ចេកទេស​ខ្ពស់​មួយ​ថ្មី។ វា​អាច​ទាក់ទង​នឹង​ចចាមអារ៉ាម​អំពី​ការ​បន្ថែម​កាមេរ៉ា ToF ប្រភេទ​ 3D ឬ អាច​ជា​អ្វី​ផ្សេង​ពី​នេះ។

បន្ថែម​ពី​នេះ​អ្នក​ឲ្យ​ដំណឹង​ខាង​លើ បាន​បញ្ជាក់​ថា​ Note 10 នឹង​ជា​ស្មាតហ្វូន​កំពូល (Flagship) របស់​ Samsung ចុង​ក្រោយ ដែល​ប្រើ​ប្រាស់​ Sensor ទំហំ 12 MP 1/2.55" 1.4μm ដែល​មាន​ប្រើ​តាំង​ពី Galaxy S7 ហើយ Galaxy S11 នឹង​ចាប់​ផ្ដើម​​ប្រើ​កាមេរ៉ា​ថ្មី​វិញ​ម្ដង។

វា​អាច​ជា​ Sensor កម្រិត ៤៨ MP ឬ ៦៤ MP ដែល​អាច​ជា​មុខងារ​សំខាន់​លើ​ Flagship ថ្ងៃ​អនាគត​របស់​ Samsung៕

ចុចអាន ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង