Hazard អូស​ញាក់​​ដូច​ព្យុះ​​ពេល​ហ្វឹកហាត់​ជាមួយ Real គំរាម​​​ខ្សែ​ការពារ​នៅ​អេស្ប៉ាញ

  • 2019-07-17 03:07:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ចំណូល​ថ្មី Eden Hazard កំពុង​តែ​រីករាយ​ក្នុង​ការ​ហ្វឹកហាត់​កម្ដៅ​សាច់​ដុំ​​ក្នុង​នាម​ជា​​កីឡាករ​ Real Madrid ផ្លូវការ។ កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ​​ក៏​ជា​តារា​ម្នាក់​ក្នុង​ការ​ទាក់ទាញ​អ្នក​គាំទ្រ​​នៃ​ដំណើរ​របស់​ Madrid ទៅ​កាន់​ប្រទេស​កាណាដា​និង​សហរដ្ឋអាមេរិក។

ក្នុង​វីដេអូ​​បង្ហោះ​ដោយ​ក្លឹប Real Madrid លើ​បណ្ដាញ​សង្គម​របស់​ពួក​គេ បាន​បង្ហាញ​ពី​បច្ចេកទេស​​ទេពកោសល្យ​អូស​ញាក់​បាល់​របស់​សមាជិក​លេខ​២៣​ថ្មី អំឡុង​ពេល​ហ្វឹកហាត់។ Hazard ពិត​ជា​ធ្វើ​បាន​ល្អ​ជាមួយ​ក្រុម​ថ្មី ហើយ​ក៏​ជា​សារ​មួយ​គំរាម​ទៅ​កាន់​ខ្សែ​ការពារ​នៅ La Liga សម្រាប់​រដូវ​កាល​ថ្មី​ផង​ដែរ។

កីឡាករ​វ័យ​២៨​ឆ្នាំ​អាច​នឹង​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​ Real Madrid ទល់​នឹង​ Bayern Munich ក្នុង​ទីក្រុង Houston នៅ​ថ្ងៃ​ទី ២០ ខែ កក្កដា ក្នុង​ការ​ប្រកួត​ពាន​មិត្តភាព International Champions Cup៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ