Solskjaer ថា​ចង់​ជួសជុល​ Man Utd មិនមែន​ប្រើ​ពេល​១​ថ្ងៃ​បាន​ឡើយ​

  • 2019-07-17 07:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ole Gunnar Solskjaer សារ​ជា​ថ្មី​បាន​បញ្ជាក់​ថា​ ការ​ស្ដារ​ក្រុម​ Manchester United ឡើង​វិញ​មិន​អាច​ប្រើ​ពេល​ឆាប់​រហ័ស​តាម​ចិត្ត​ចង់​នោះ​ទេ​។​

United បាន​ខ្ទាត​ដល់​លេខ​៦​កាល​ពី​រដូវ​កាល​មុន​ មាន​គម្លាត​រហូត​ដល់​៣២​ពិន្ទុ​ ពី​ក្រុម​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ Manchester City។​ ក្លឹប​រហស្សនាម​បិសាច​ក្រហម​បាន​ចាប់​ផ្ដើម​រុះរើ​សមាសភាព​កីឡាករ​ឡើង​វិញ​ និង​បាន​យក​សមាជិក​ថ្មី​២​រូប​គឺ​ Daniel James និង​ Aaron Wan-Bissaka ពី​ក្រុម​ Swansea City និង​ Crystal Palace។​

អ្នក​ចាត់​ការ​សញ្ជាតិ​ន័រវែស​រំពឹង​ថា​នឹង​ ទិញ​បាន​កីឡាករ​មួយ​ចំនួន​ទៀត​មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​ទ្វារ​ និង​បាន​ទទូច​ឲ្យ​អ្នក​គាំទ្រ​ធ្វើការ​អត់ធ្មត់​ខ្ពស់​បំផុត។​

"ពួក​យើង​កំពុង​ធ្វើ​ការ​ដែល​ត្រូវ​ធ្វើ។​ យើង​ស្វែង​រក, កំណត់​ចំណាំ​កីឡាករ​ និង​ទាក់ទង​ ប៉ុន្តែ​កីឡាករ​ដែល​​ចង់​បាន​គឺ​មាន​ក្លឹប​របស់​គេ​ ដូច្នេះ​យើង​ត្រូវ​ការ​ពេល​វេលា។ បច្ចុប្បន្ន​នេះ​បើ​ទោះ​ទិញ​កីឡាករ​១០​នាក់​ក៏​មិន​ប្រាកដ​ថា​ជោគជ័យ​ដែរ ណា​មួយ​តម្លៃ​ខ្លួន​កីឡាករ​មាន​ការ​ប្រែប្រួល​ខ្លាំង​ខុស​កាល​ពី​មុន"។​ Solskjaer និយាយ​ដូច្នេះ៕​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម