Redmi K20 Pro ស្រោប​មាស​ដាំ​ពេជ្រ​ទាំង​គ្រាប់ ​ដឹង​មួយ​គ្រឿង​ថ្លៃ​ប៉ុន្មាន​អត់?

  • 2019-07-18 01:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Xiaomi ​ត្រូវ​បាន​ស្គាល់​ជា​ស្លាកយីហោ​កំពុង​ពេញ​និយម​មួយ នាម​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​តម្លៃ​ធូរ​ថ្លៃ តែ​មាន​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ខ្លាំង។ កន្លង​ទៅ​ទើប​ប្រកាស​ចេញ Redmi K20 Pro ដែល​ជា​ស្មាតហ្វូន​ប្រើ​ឈីប Snapdragon 855 ​មាន​តម្លៃ ៤០០ ​ដុល្លារ​តែ​ប៉ុណ្ណោះ។

យ៉ាងណាមិញ​នៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា​ ជំនាន់ K20 Pro ​ត្រូវ​បាន​កែច្នៃ​ទៅ​ជា​ប្រភេទ​ស្រោបមាស​និង​ដាំ​ពេជ្រ​ជា​ច្រើន​គ្រាប់ មាន​ត្រឹម ២០ គ្រឿង​គត់​លើ​ទីផ្សារ ជាមួយ​តម្លៃ​ប្រមាណ ៧ ០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង ពោល​គឺ​ខុស​នឹង​តម្លៃ​ដើម​ប្រមាណ ១៧ ដង។

បញ្ជាក់​ថា K20 Pro ​ជា​ស្មាតហ្វូន Android ធុន​ខ្ពស់ ​ដោយ​ជម្រើស​ទាប​បំផុត​ប្រើប្រាស់ RAM 6GB អម​បន្ទះ​ឈីប Snapdragon 855 ​មាន​បំពាក់​មុខងារ​ស្កេន​ខ្ចៅ​ដៃ​បង្កប់​ក្រោម​អេក្រង់ លាយ​ឡំ​ថាម​ពល​ថ្ម​ធំ​ដល់ ៤ ០០០mAh ប៉ុន្តែ​ធូរ​ថ្លៃ​ត្រឹម ៤ សន្លឹក​តែ​ប៉ុណ្ណោះ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា