Spurs បើក​ផ្លូវ​ឲ្យ​ Danny Rose ចាកចេញ​ក្រោយ​មិន​ចូលរួម​ប្រកួត​កម្ដៅ​សាច់ដុំ​

  • 2019-07-18 03:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Danny Rose និង​កីឡាករ​២​រូប​ផ្សេង​ទៀត​មាន​ Vincent Janssen និង​ Georges-Kevin Nkoudou បាន​សម្រេច​ចាកចេញ​ពី​ Tottenham Hotspur ដើម្បី​ស្វែង​រក​ទ្រនំ​ថ្មី។

កីឡាករ​ទាំង​៣​ខាង​លើ​គ្មាន​ឈ្មោះ​ទៅ​ហ្វឹកហាត់​ប្រកួត​កម្ដៅ​សាច់ដុំ​​នៅ​ទ្វីប​អាស៊ី​ ជាមួយ​មិត្ត​រួម​ក្រុម​ផ្សេង​ទៀត​នោះ​ទេ។​ Spurs​ បាន​បង្ហាញ​ឈ្មោះ​កីឡាករ​២៦​រូប​សម្រាប់​ចូល​រួម​ពាន​ International Champions Cup ដែល​រៀបចំ​ឡើង​នៅ​សិង្ហបុរី​ និង​ ទីក្រុង​សៀងហៃ​ ប្រទេស​ចិន។​​

Rose, Janssen និង​ Nkoudou ត្រូវ​ក្លឹប​ដក​ឈ្មោះ​ចេញ​ដើម្បី​មាន​ឱកាស​ទៅ​ចរចា​ជាមួយ​ក្លឹប​ថ្មី​ដែល​ចង់​បាន​ពួកគេ​ខណៈ​ ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ ចង់​បាន​តម្លៃ​២៥​លាន​ផោន​ពី​ Danny Rose ដែល​មាន​វ័យ​២៩​ឆ្នាំ​ និង​លេង​ជា​ខ្សែ​ការពារ​ឆ្វេង។​

Ben Davies បាន​ប្រជែង​ឈ្នះ​ Rose សម្រាប់​ជម្រើស​ដំបូង​ ហើយ​ Janssen លេង​បាន​៣​ប្រកួត​ប៉ុណ្ណោះ​ក្រោម​ការ​ដឹកនាំ​របស់​លោក Pochettino រដូវ​កាល​មុន​។​ Nkoudou វិញ​ត្រូវ​ Monaco ខ្ចី​ជើង​កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល​មុន​ក្រោយ​គ្មាន​ជម្រើស​លេង​នៅ Spurs៕

ប្រភព៖ Sky Sports   ប្រែសម្រួល៖ រ័ត្ន

អត្ថបទពេញនិយម