អ៊ីស្លង់ប្រកាសផ្អាកនេសាទត្រីបាឡែន នៅរដូវក្ដៅនេះដែលមិនធ្លាប់មានជិត ២ទសវត្ស

  • 2019-07-18 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​នេសាទ​ក្នុង​ប្រទេស​អ៊ីស្លង់ នឹង​មិន​ធ្វើ​ការ​នេសាទ​ត្រី​បាឡែន​ទេ​នា​រដូវ​ក្ដៅ​ឆ្នាំ​នេះ ដែល​ជា​លើក​ដំបូង​បង្អស់​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល ១៧​ឆ្នាំ។

យោង​តាម​ក្រុមហ៊ុន​នេសាទ​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ប្រទេស​អ៊ីស្លង់ ឲ្យ​ដឹង​ថា​ខ្លួន​នឹង​មិន​ចេញ​នេសាទ​ត្រី​បាឡែន​ទេ​នៅ​ឆ្នាំ​នេះ ដោយ​សារ​តម្រូវ​ការ​ធ្លាក់​ចុះ​ខ្លាំង​ជា​ពិសេស​ក្នុង​ប្រទេស​ជប៉ុន។ ដោយ​ឡែក​ពួកគេ នឹង​ធ្វើ​ការ​នាំ​ចូល​សាច់​ត្រី​នេះ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ពី​ប្រទេស​ន័រវេស​ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក។ លោក Kristjan Loftsson នាយកគ្រប់គ្រង​ក្រុមហ៊ុន​នេសាទ​ឲ្យ​ដឹង​ថា "ដោយ​សារ​តម្រូវ​ការ​ធ្លាក់​ចុះ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន ធ្វើ​ឲ្យ​ពួកយើង​ពិបាក​លក់​ត្រី​បាឡែន ដូច្នេះ​យើង​មិនចាំ​បាច់​ចេញ​ទៅ​នេសាទ​ពួកវា​ទេ ហើយ​យើង​នឹង​ងាក​ទៅ​រក​នេសាទ​កាំប្រម៉ាសមុទ្រ​ជំនួស​វិញ។

គួរ​ឲ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​តម្រូវ​ការ​ពី​ប្រទេស​ជប៉ុន​នេះ គឺ​ដោយ​សារ​តែ​ពួកគេ​ចាប់​ផ្ដើម​នេសាទ​ត្រី​បាឡែន​ដោយ​ខ្លួន​ឯង​ឡើង​វិញ ក្រោយ​ផ្អាក​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង ៣១​ឆ្នាំ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន