អាជ្ញាធរនឹងលែងឲ្យមានចំណតរថយន្តបណ្ដោះអាសន្នមុខអង្គរវត្តនៅខែក្រោយ
- 2019-07-18 06:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរនឹងលែងឲ្យមានចំណតរថយន្តបណ្ដោះអាសន្នមុខអង្គរវត្តនៅខែក្រោយ
ចន្លោះមិនឃើញ
អាជ្ញាធរជាតិអប្សរាឲ្យដឹងថាចាប់ពីខែក្រោយទៅនឹងលែងឲ្យមានចំណតរថយន្តបណ្ដោះអាសន្ននៅខាងមុខប្រាសាទអង្គរវត្តទៀតហើយ ខណៈកន្លែងនេះនឹងត្រូវទុកជាកន្លែងដាំកូនឈើឡើងវិញ និងមួយផ្នែកសម្រាប់ចំណតរ៉ឺម៉កកង់បីវិញ។
ក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាឲ្យដឹងថាពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ តទៅចំណតរថយន្តបណ្ដោះអាសន្ននៅខាងមុខប្រសាទអង្គរវត្តបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។
ម្ចាស់រថយន្ត បើតាមប្រភពដដែល អាចយករថយន្តទៅចតនៅចំណតថ្មីដែលធ្វើរួចស្រេចមានទីតាំងនៅផ្នែកខាងលិចនៃចំណតបណ្ដោះអាសន្ន។ សម្រាប់ទីតាំងចំណតបណ្ដោះអាសន្ននោះវិញអាជ្ញាធរថានឹងត្រូវរៀបចំជាកន្លែងដាំកូនឈើឡើងវិញ និងមួយផ្នែកទុកសម្រាប់ចំណតរ៉ឺម៉កកង់បី៕