Lampard ថា Chelsea ល្អគ្រប់គ្រាន់មិនត្រូវការកីឡាករថ្មីឡើយ
- 2019-07-18 06:59:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard ថា Chelsea ល្អគ្រប់គ្រាន់មិនត្រូវការកីឡាករថ្មីឡើយ
ចន្លោះមិនឃើញ
Frank Lampard និយាយថាខ្លួន "រីករាយ" ជាមួយកីឡាករដែលមានក្នុងក្រុម មុនពេលពួកគេត្រូវប៉ះ FC Barcelona និង Kawasaki Frontale សម្រាប់ជំនួបកម្ដៅសាច់ដុំ។
ការនិយាយបែបនេះស្របពេលដែលសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ហៅកាត់ UEFA បានពិន័យមិនឲ្យ Chelsea ទិញដូរកីឡាករថ្មីអំឡុងពេលទីផ្សារដោះដូរបើក នៅរដូវក្ដៅនេះ និងរដូវរងា ក្នុងខែមករា ឆ្នាំ២០២០។ Lampard បានធ្វើដំណើរទៅប្រទេសជប៉ុនជាមួយកីឡាករសរុប២៤នាក់ដែលខ្លួនមាន។
អ្នកចាត់ការសញ្ជាតិអង់គ្លេសឲ្យដឹងថា ក្រុមរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់អាចទទួលយកបានហើយ ទោះទិញកីឡាករថ្មីបានឬមិនបានក៏គ្មានបញ្ហាដែរ។ Chelsea បានស្មើជាមួយ Bohemians និងឈ្នះ St Patrick's Athletic នៅ២ប្រកួតមុន។
ក្រុមរហស្សនាមតោខៀវ នឹងប្រឈមមុខម្ចាស់ផ្ទះជប៉ុន Kawasaki Frontale នៅថ្ងៃស្អែកនាកីឡដ្ឋាន Nissan ទីក្រុង Yokohama និងបន្តប៉ះគីឡូធ្ងន់ FC Barcelona នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនៅកីឡដ្ឋាន Saitama៕