ខ្សែភាពយន្ត ៣ បង្ហាញពីថ្ងៃអនាគត​របស់​ពិភពលោក

  • 2019-07-18 08:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អត្ថបទ៖ Vayo
  • សហការជាមួយ wapatoa.com

ឥលូវសាកស្រម៉ៃមើលថា អ្នកក្រោកឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០៥០។ តើពិភពលោកនៅថ្ងៃនោះនឹងមានសភាពយ៉ាងម៉េចដែរ? តើជីវិតរបស់អ្នកនឹងខុសពីឥលូវប៉ុណ្ណាដែរ? តិចមនុស្សយើងអាចរៀបការជាមួយមនុស្សយន្តបានទៅ? ឬក៏មនុស្សទូទៅធម្មតា អាចចុះឈ្មោះទៅនៅភពអង្គារទៅ?

ប្រសិនបើអ្នកឆ្ងល់ចង់ដឹងថាថ្ងៃអនាគត ពិភពលោកនឹងក្លាយទៅជាយ៉ាងណាដូចយើងដែរនោះ អ្នកអាចមើលភាពយន្តទាំងបីនេះ ដែលអាច ឬមិនអាចកើតឡើងពិតមែន (ទោះកើតឡើងក៏កុំភ័យពេកដែរ ព្រោះក្នុងហ្នឹង មានតែភាពយន្តមួយប៉ុណ្ណោះដែលបញ្ចប់ដោយក្តីសោកសៅនោះ!)

ភាពយន្តទី ១៖​ អិច្ស ម៉ាឃីណា (Ex Machina)

ត្រៀមខ្លួនរស់នៅជាមួយមនុស្សយន្តដែលមានមុខមាត់រូបរាងស្រដៀងមនុស្សមែនទែនតែម្តង!

ប្រាប់ឲ្យអ្នកដឹងមុនខ្លះចុះ តាមពិតទៅប្រហែលជាគ្មានថ្ងៃដែលមនុស្សយើងត្រៀមខ្លួនអាចបើកចិត្តឲ្យទូលាយទទួលមនុស្សយន្តបានមួយរយភាគរយនោះទេ! អញ្ចឹងមើលរឿងនេះហើយ អាចនឹងធ្វើឲ្យអ្នកភ័យខ្លាច អាណិតជោគវាសនាមនុស្សក៏ថាបាន!

ភាពយន្តទី ២៖ ការចុះមកដល់ (Arrival)

ងើយមើលលើមេឃឃើញយានអវកាសកំពុងអណ្តែតខ្លួនលើអាកាស ហើយអ្នកក៏ឆ្ងល់ថាតើពួកគេមកហ្នឹងដោយចង់បានសន្តិភាព ឬចង់ធ្វើសង្គ្រាមជាមួយពិភពលោក? សង្ឃឹមថា មនុស្សយើងនឹងអាចដាក់ចិត្តទាក់ទង និងសហការជាមួយមនុស្សភពក្រៅទាំងនេះបានដោយសន្តិភាព ព្រោះបើមិនអញ្ចឹងទេ…

ប្រាប់អ្នកឲ្យដឹងមុនបន្តិចចុះ តួក្នុងរឿងនេះត្រូវធ្វើយ៉ាងណាបញ្ចុះបញ្ចូលឲ្យអ្នកដទៃតាំងចិត្តសន្តិភាព ព្រោះមានអ្នកខ្លះចង់តម្រង់អាវុធទៅអ្នកចំណូលថ្មីលើមេឃទាំងនោះ ទាំងមិនទាន់និយាយគ្នាបានត្រឹមត្រូវក្តី…

ភាពយន្តទី ៣៖ អុីនធឺស្ទេឡា (Interstellar)

នៅថ្ងៃអនាគត ដោយសារបរិយាកាសផែនដីកខ្វក់ពេក មនុស្សយើងមិនអាចដកដង្ហើមបានទៀតឡើយ។ ដូច្នេះ មានមនុស្សមួយក្រុមត្រូវចេញទៅរុករកភពផ្សេងៗ ដើម្បីរកមើលកន្លែងដែលអាចឲ្យមនុស្សលោកទាំងអស់រស់នៅបាន។

ប្រាប់អ្នកឲ្យដឹងមុនបន្តិចចុះ តួដែលចេញទៅរុករកភពផ្សេងដើម្បីជួយគេឯងនោះ ប្រហែលជាមិនអាចជួយខ្លួនឯងបានទេពេលមានរឿង…

អត្ថបទនេះ គឺមកពីវ៉ិបសាយវប្បធម៌ Wapatoa.com ជាវិបសាយ​ផ្តោត​លើ​ចំណេះ​ដឹង​ចិត្ត​វិទ្យា សិល្បៈ និងការ​អភិវឌ្ឍ​ខ្លួន

បើចង់អានអត្ថបទល្អៗដូចនេះទៀត សូមចូលទៅកាន់៖ wapatoa.com

អត្ថបទ៖ Vayo