Klopp ​ថា Liverpool ចាយ​លុយ​ទិញ​កីឡាករ​មិន​ដូច​ PSG និង​ Man City ទេ

  • 2019-07-18 11:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​និយាយ​ប្រាប់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​ថា ក្លឹប​ហង្ស​ក្រហម​នេះ ចាយ​លុយ​អស់​ច្រើន​ហើយ​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​មិន​អាច​ចាយ​លុយ​រាប់​រយ​លាន​រាល់​ឆ្នាំ​ដូច​ក្លឹប​ Paris Saint-Germain និង​ក្លឹប​ Manchester City ទេ។

លោក​បាន​និយាយ​ថា៖ " ... យើង​បាន​ចំណាយ​ច្រើន​ហើយ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខ្ញុំ​អាច​និយាយ​បាន​ថា ពួក​យើង​មិន​អាច​ធ្វើ​បែប​នេះ​រាល់​ឆ្នាំ​ទេ " ។

លោក​បាន​បន្ត​ថា​៖ " មនុស្ស​ជា​ច្រើន​និយាយ​ថា​ ' ក្លឹប​នេះ​ចំណាយ​លុយ ៣០០​លាន​ផោន​ ក្លឹប​នោះ​ចំណាយ​ ២០០​លាន​ផោន ' មើល​ទៅ​មាន​តែ​ពីរ​ក្លឹប​ទេ​នៅ​លើ​លោក។ គិត​មួយ​ភ្លែត​ទៅ​យើង​ថា Barcelona និង Real Madrid ប៉ុន្តែ​ PSG និង Man Cityចាយ​បែប​នេះ​រាល់​ឆ្នាំ " ។

ក្រៅ​ពី​នេះ លោក​ក៏​បាន​សារភាព​ថា មាន​អ្នក​គាំទ្រ​ខ្លះ​ ក៏​មិន​សូវ​សប្បាយ​ចិត្ត​ដែរ​ ចំពោះ​រឿង​មិន​សូវ​មាន​ចលនា​ក្នុង​ទីផ្សារ​កីឡាករ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ទីផ្សារ​រដូវ​ក្ដៅ រដូវ​កាល ២០១៩/២០ នេះ ក្លឹប​ Liverpool មិន​ទាន់​មាន​សកម្មភាព​ជា​ដុំ​កំភួន​ទេ ដោយ​ទើប​តែ​ចំណាយ​ជាង ២​លាន​ដុល្លារ​ប៉ុណ្ណោះ​លើ​ ខ្សែ​ការពារ​កណ្ដាល​ហុល្លង់ Sepp van den Berg៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី