Barca ដាក់​​លក្ខខ័ណ្ឌ​​កាន់​តែ​ឡូយ​កប់ពពក​ជាមួយ PSG ដើម្បី​យក Neymar

  • 2019-07-19 02:49:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​សំណើ​ទៅ​កាន់ Paris Saint-Germain នូវ​ទឹក​ប្រាក់​៩០​លាន​ផោន​បូក​ជាមួយ​កីឡាករ​២​រូប​ទៀត ដើម្បី​ផ្ទេរ​យក​ Neymar មក​កាន់​អេស្ប៉ាញ​វិញ។

Barca បាន​ផ្ដល់​ទៅ​កាន់ PSG នូវ​បញ្ជី​កីឡាករ​ចំនួន​៦​រូប ដែល​ពួក​គេ​អាច​ជ្រើសរើស​២​នាក់​​ក្នុង​លក្ខខ័ណ្ឌ​ផ្ទេរ​មួយ​នេះ។ Philippe Coutinho, Ousmane Dembele, Ivan Rakitic, Nelson Semedo និង Malcom ជា​កីឡាករ​ស្ថិត​ក្នុង​បញ្ជី ខណៈ​កីឡាករ​ទី​៦​គេ​នៅ​មិន​ទាន់​ដឹង​ឈ្មោះ​នៅ​ឡើយ។

កាល​ពី​ដើម​សប្ដាហ៍ Neymar បាន​ប្រាប់​ទៅ​កាន់​នាយក​ផ្នែក​កីឡាករ​របស់ PSG លោក Leonardo ថា គេ​​មិន​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប​ទៀត​ទេ។ ក្រោយ​ពិចារណា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​ក្លឹប​អ្នក​មាន​របស់​បារាំង​មួយ​នេះ​បាន​យល់​ព្រម​ជាមួយ​សំណើ​របស់ Neymar។ ហើយ​ពួក​គេ​កំណត់​ចង់​លក់​​យក​តម្លៃ​ដើម​មក​វិញ ១៩៨​លាន​ផោន​​ដូច​កាល​ដែល​ទិញ​នៅ​ឆ្នាំ​២០១៧។

តែ​ដោយ​សារ​ទើប​តែ​ទិញ Antoine Griezmann ក្នុង​តម្លៃ​១០៨​លាន​ផោន Barcelona មិន​ចង់​ចំណាយ​ប្រាប់​​​ច្រើន​​បន្ថែម​ទៀត ព្រោះ​អាច​ខុស​ច្បាប់​​តុល្យភាព​ហិរញ្ញវត្ថុ​​​របស់ UEFA ទើប​ពួក​គេ​ជ្រើសរើស​វិធី​​យក​កីឡាករ​២​រូប​ដើម្បី​ប្ដូរ និង​ដាក់​សំណើ​តម្លៃ​ទាប៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ