ថា BTS ទៅល្បីដល់កំពូលទៅហើយ ប៉ុន្តែស្រីស្អាតដែលអ្នកថតរូបប្រចាំក្រុមពួកគេវិញ ក៏មិនណយដែរ!
- 2019-07-20 03:06:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថា BTS ទៅល្បីដល់កំពូលទៅហើយ ប៉ុន្តែស្រីស្អាតដែលអ្នកថតរូបប្រចាំក្រុមពួកគេវិញ ក៏មិនណយដែរ!
ចន្លោះមិនឃើញ
អ្នកធ្លាប់តែឃើញរូបថតស្អាតៗរបស់ BTS តែអ្នកទាំងអស់គ្នាពិតជាមិនដឹងទេថា អ្នកណាជាអ្នកថតរូបដ៏ស្អាតទាំងអស់នោះ។ នារីដែលជាអ្នកថតរូបឲ្យ BTS នោះមានឈ្មោះថា Kim Soorin ដែលនាងមិនមែនមានតែជំនាញថតរូបនោះទេ នាងពិតជាមាននូវទេពកោសល្យជាច្រើនដូចជា៖ នាងមានចំណេះដឹងទៅលើផ្នែកគ្រប់គ្រងពាណិជ្ជកម្ម មានគំនិតច្នៃប្រឌិត និង ជាអ្នកនិពន្ធ មានសម្រស់ស្រស់សោភាដូចតារាថែមទៀតផង។ Soorin ក៏ មានហាងរបស់ខ្លួនដែលមានឈ្មោះថា Entre Rêves។
រូបស្អាតៗដែលថតដោយទឹកដៃរបស់នាងផ្ទាល់នោះ នាងក៏បានបង្ហោះនៅក្នុងគណនី Instagram របស់នាងដែលមានឈ្មោះថា @thisissoorin។
នាងគឺជាអ្នកថតរូបឲ្យកម្មវិធីហ្គេមទូរសព្ទដៃរបស់ BTS ដែលមានឈ្មោះថា BTS WORLD ផ្ទាល់តែម្ដង។
ម្ចាស់ហាងលក់កាតាបដ៏ស្រស់ស្អាតម្នាក់នេះ នាងមិនត្រឹមត្រូវថតឲ្យ BTS តែមួយនោះទេ នាងក៏ធ្លាប់ធ្វើជាអ្នកថតរូបឲ្យតារា K-POP ដទៃទៀតដូចជា៖ Sandara Park សមាជិករបស់ Super Junior និង Brand New Boys ផងដែរ។