តិច​ភ្លេច! ក្រុម Mahrez និង​ Mane ត្រូវ​ប្រយុទ្ធ​គ្នា​ដណ្ដើម​ពាន Africa Cup of Nations យប់​នេះ

  • 2019-07-19 07:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាត្រី​នេះ​ពិត​ជា​ពិសេស​ក្នុង​ទ្វីប​អាហ្វ្រិក​ ដោយ​ជម្រើស​ជាតិ​អាល់ហ្សេរី ត្រូវ​តទល់​ជាមួយ​សេណេហ្គាល់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ពាន​ធំ Africa Cup of Nations នៅ​ម៉ោង​២​:០០​នាទី​រំលង​អាធ្រាត្រ។ ការ​ប្រកួត​នេះ​នឹង​រៀបចំ​ក្នុង​កីឡដ្ឋាន Cairo International Stadium ស្ថិត​ក្នុង​ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប​ ដែល​ជា​ម្ចាស់​ផ្ទះ​​កម្មវិធី​ឆ្នាំ​នេះ។

ព័ត៌មាន​ក្រុម​ទាំង​ពីរ

  • សេណេហ្គាល់ នឹង​ក្លាយ​ជា​ម្ចាស់​ពាន Africa Cup of Nations ជា​លើក​ដំបូង ប្រសិន​ឈ្នះ​អាល់ហ្សេរី
  • នេះ​គឺ​ជា​ការ​ប្រកួត​ Africa Cup of Nations វគ្គ​ផ្ដាច់ព្រ័ត្រ​​លើក​ទី​៥ ដែល​មាន​​គ្រូ​បង្វឹក​ក្រុម​ទាំង​សងខាង​​ជា​ជនជាតិ​អាហ្វ្រិក
  • ខ្សែ​ការពារ​សំខាន់​របស់​​សេណេហ្គាល់​កីឡាករ Kalidou Koulibaly នឹង​មិន​បាន​លេង​ប្រកួត​​នេះ​ទេ បន្ទាប់​ពី​បាន​កាត​លឿង​ពីរ​ដង។

Mahrez v Mane

  • ក្នុង​ការ​ប្រកួត​នេះ​គ្រប់​គ្នា​នឹង​ឃើញ​កីឡាករ​កំពូល​ប្រចាំ​នៅ Premier League ២​នាក់​ត្រូវ​ទល់​មុខ​គ្នា។ ប្រធាន​ក្រុម​របស់​អាល់ហ្សេរី​​គឺ Mahrez ​ឈ្នះ​ពាន​ Premier League ជាមួយ Manchester City រដូវ​កាល​មុន ខណៈ Mane ជា​កីឡាករ​នាំ​លេង​សំខាន់​​នាំ Liverpool ឈ្នះ Champions League។

  • ក្នុង​ព្រឹត្តិការណ៍​នេះ​កីឡាករ​ទាំង​ពីរ​រក​បាន​៣​គ្រាប់​ដូច​គ្នា ប៉ុន្តែ​ Mane ធ្វើ​ឲ្យ​របូត​ឱកាស​​ខកខាន​ទាត់​​បាល់​ប៉េណាល់ទី​២​ដង​អត់​ចូល​។

១១​នាក់​ក្រុម​ទាំង​ពីរ

សេណេហ្គាល់

អាល់ហ្សេរី

អត្ថបទ៖ ហេង សុធារិទ្ធិ