ដឹង​ទេ​ប្រកួត​លើក​នេះ Pacquiao ទទួល​បាន​ថ្លៃ​ឈឺ​សាច់​ប៉ុន្មាន?

  • 2019-07-19 09:04:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ប្រកួត​មិន​ដែល​ចាញ់ Keith Thurman ត្រូវ​ការពារ​ខ្សែ​ក្រវាត់ WBA (super) welterweight របស់​ខ្លួន​ជាមួយ​ជើង​ខ្លាំង​របស់​អាស៊ី Manny Pacquiao នៅ​ព្រឹក​ថ្ងៃ​ទី ២១ ខែ កក្កដា​ ឆ្នាំ ២០១៩​ខាង​មុខ​។

ការ​ប្រកួត​នេះ​នឹង​​រៀប​ចំ​នៅ​កីឡដ្ឋាន MGM Grand Garden Areana​ ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។ សម្រាប់​អ្នក​គាំទ្រ​ប្រដាល់​សកល​នៅ​កម្ពុជា​ក៏​អាច​ទស្សនា​ការ​ប្រកួត​នេះ​បាន​ដែរ ដោយ​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស។

ក្រៅ​ពី​ការ​ប្រកួត​​លើ​រេញ​គ្រប់​គ្នា​ប្រាកដ​ជា​ចង់​ដឹង​អំពី​តម្លៃ​ខ្លួន​របស់​ Pacquiao។ យោង​តាម​វិបសាយ Forbes ឲ្យ​ដឹង​ថា​ អ្នក​ប្រដាល់​ហ្វីលីពីន​នឹង​ទទួល​បាន​ថ្លៃ​ខ្លួន​រង្វង់​២០​លាន​ដុល្លារ ដូច​កាល​វាយ​​ចុងក្រោយ​ជាមួយ Adrien Broner ដែរ។ ចំពោះ​កីឡាករ​អាមេរិក Keith Thurman មិន​មាន​ប្រភព​ណា​បង្ហាញ​ពី​តម្លៃ​ខ្លួន​របស់​គេ​ឡើយ៕

អត្ថបទ៖ ហេង សុធារិទ្ធិ