អបអរ! អាល់ហ្សេរី លើក​ពាន Africa Cup of Nations ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ

  • 2019-07-20 03:51:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី បាន​គ្រង​ពាន​ធំ​ប្រចាំ​ទ្វីប​អាហ្វ្រិក Africa Cup of Nations ជា​លើក​ទី​២ បន្ទាប់​ពី​បាន​យក​ឈ្នះ​សេណេហ្គាល់​លទ្ធផល ១-០ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​យប់​មិញ។

មួយ​គ្រាប់​មាស​របស់​អាល់ហ្សេរី​រក​បាន​តាំងតែ​នាទី​ទី​២ ដោយ​ខ្សែ​ប្រយុទ្ធ Baghdad Bounedjah ទាត់​ប៉ះ​ខ្សែ​ការពារ​បាល់​លោត​រំលង​ដៃ​អ្នក​ចាំ​ទី​ Alfred Gomes របស់​សេណេហ្គាល់​ចូល​ទី​យ៉ាង​ល្អ។ ក្នុង​វគ្គ​ទី​ពីរ សេណេហ្គាល់​មាន​ឱកាស​ទាមទារ​បាល់​ប៉េណាល់ទី ប៉ុន្តែ​ត្រូវ​អាជ្ញាកណ្ដាល​មិន​ផ្ដល់​ឲ្យ​ក្រោយ​ពិនិត្យ VAR។

​លទ្ធផល ១-០ បាន​រក្សា​ដល់​ម៉ោង​បញ្ចប់​ ដូច្នេះ​អាល់ហ្សេរី​​ឈ្នះ​ពាន Africa Cup of Nations ជា​លើក​ទី​២​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដោយ​ឈ្នះ​ដំបូង​ក្នុង​ឆ្នាំ​១៩៩០។ ចំពោះ​សេណេហ្គាល់​វិញ​មិន​ធ្លាប់​គ្រង​ពាន​នេះ​ពី​មុន​មក​ទេ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម