មានមែនទែន! នៅ​តៃវ៉ាន់​ មានសណ្ឋាគារ​សម្រាប់​ Gamer

  • 2019-07-20 04:44:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​តៃវ៉ាន់​មាន​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ ដែល​អាច​​ជា​សណ្ឋាគារ​សម្រាប់​ Gamer គ្រប់​គ្នា ដោយ​​អាច​ឲ្យ​ពួក​គេ​​នៅ​តែ​អាច​បន្ត​លេង​ហ្គេម​បាន​ក្នុង​អំឡុង​ពេល​​ធ្វើ​ដំណើរ​កម្សាន្ត។

សណ្ឋាគារ​​មាន​ឈ្មោះ​ថា​ "I hotel Zhongli” ដែល​មាន​ទីតាំង​នៅ​សង្កាត់​ Taoyuan នៅ​ក្បែរ​ព្រលាន​យន្តហោះ​ និង​​​​ជិះ​តែ​ ១ ម៉ោង​ប៉ុណ្ណោះ​ទៅ​ដល់​ទីក្រុង​តៃប៉ិ។ បន្ទប់​នីមួយៗ​មាន​បំពាក់​ទៅ​ដោយ​គ្រឿង​បរិក្ខារ​លេង​ហ្គេម​លំដាប់​កំពូលៗ​​មាន​សមត្ថភាព​ខ្លាំង​​ ដោយ​ក្នុង​មួយ​បន្ទប់​មាន​កុំព្យូទ័រ​លេង​ហ្គេម​ពីរ​គ្រឿង​ឯណោះ អម​ជា​មួយ​នឹង​គ្រែ​គេង​ដ៏​មាន​ផាសុកភាព។

សណ្ឋាគារ​នេះ​ក៏​មាន​បម្រើ​សេវាកម្ម​លេង​ហ្គេម​គិត​កម្រៃ​ជា​ម៉ោង​ផង​ដែរ ហេតុ​នេះ​មិន​ចាំ​បាច់​ទាល់​តែ​ស្នាក់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​នោះ​ទេ។ ចំពោះ​តម្លៃ​វិញ​មាន​ចាប់​ពី​ ១០៥ ដុល្លារ​ឡើង​ទៅ​សម្រាប់​បន្ទប់​គ្រែ​គេង​មួយ​ និង​សម្រាប់​ការ​ស្នាក់​នៅ​ត្រឹម​រយៈពេល​មួយ​យប់៕

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម