Klopp បាន​ចាញ់​ក្រោម​ថ្វី​ជើង​ក្រុម​ចាស់​ Dortmund របស់​ខ្លួន ២-៣ ប្រកួត​មុន​បើក​រដូវកាល

  • 2019-07-20 08:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បានបរាជ័យក្នុងលទ្ធផល ២-៣ ប្រកួត​មុន​បើក​រដូវ​កាល ទល់​នឹង​ក្រុម​ចាស់ Borussia Dortmund ​របស់ Jurgen Klopp នៅ Notre Dame ។

Paco Alcacer បានស៊ុត​បញ្ចូល​ទី​ឲ្យ BVB ត្រឹម​៣​នាទី​ប៉ុណ្ណោះ នៅ​ពេល​ដែល​ខ្សែ​ការពារ Liverpool មិន​មាន​លទ្ធភាព​បញ្ជូន​បាល់​ចោល​​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់។

Harry Wilson តាម​បាន​ស្មើ​ឲ្យ Liverpool មក​វិញ​នៅ​នាទី​៣៤។ ចូល​ដល់​តង់​ទី​២ Simon Mignolet បាន​សង្រ្គោះ​បាល់​យ៉ាង​ល្អ​ពី Marius Wolf។ ប៉ុន្តែ​យ៉ាង​ណា​ក្តី ក្រុម​ Dortmund ថែម​បាន​២​គ្រាប់​ទៀត​ ធ្វើ​ឲ្យ​លទ្ធផល ៣-១ ខណៈ​ម៉ោង​លេង​នៅ​សល់​ ៣២​នាទី​ទៀត។

Klopp ឆ្លេឆ្លា​យ៉ាង​ខ្លាំង​នៅ​តំបន់​ខ្សែ​បន្ទាត់ ហើយ​ភ្លាមៗ​នោះ​បាន​ផ្លាស់ប្តូរ​ទម្រង់​លេង​របស់​ក្រុម។ នៅ​នាទី​៧៥ កីឡាករ​កើត​ឆ្នាំ​២០០០ របស់​ហង្ស​ក្រហម Rhian Brewster បាន​ទាត់​បាល់​ប៉េណាល់ទី​បាន​១​គ្រាប់​មក​វិញ។

Klopp បាន​ប្តូរ​កីឡាករ​អស់​១០​នាក់​រួម​នឹង Virgil van Dijk និង Jordan Henderson ផង​ដែរ​ដើម្បី​ឲ្យ​ពួកគេ​បាន​កំដៅ​សាច់​ដុំ​មុន​បើក​រដូវ​កាល៕

ប្រភព៖ Express   ប្រែ​សម្រួល៖ សុខ លាងហ៊ត