រថយន្ត​ប្រណិត​ម៉ាក​ Porsche ពណ៌​លឿង​​ដ៏​ស្រស់​ស្អាត​មួយ​គ្រឿង បង្ហាញ​ជូន​ដោយ​​តារា​ស្រី​ល្បី និង​ស្រស់​ស្អាត

  • 2019-07-20 09:10:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រណិត​ម៉ាក​ Porsche មាន​ពណ៌​ដ៏​ស្រស់​ឆើត និង​កម្រ​មួយ​គ្រឿង ត្រូវ​បាន​ប្រទះ​ឃើញ និង​បង្ហាញ​ជូន​ដោយ​ស្រី​ស្រស់​តារា​ចម្រៀង​របស់ហង្សមាស ពេជ្រ សូលីកា ។

រូបភាព​ប៉ុន្មាន​សន្លឹក​របស់​តារា​ស្រី​ជាមួយ​រថយន្ត​ប្រណិត ត្រូវ​បាន​លេច​ឡើង​នៅ IG របស់ សូលីកា ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ ប្រិយមិត្ត​នាង​ជា​ច្រើន​បាន​ចូល​មក​សរសេរ​សារ​លើក​សរសើរ​ស្រី​ស្រស់​រូប​នេះ​ថា ពិត​ជា​សាកសម​គ្នា​ណាស់ រវាង​មនុស្ស ជាមួយ​រថយន្ត​ដ៏​ស្រស់​ឆើត​នេះ។ យ៉ាង​ណា គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា រថយន្ត​ប្រណិត​ខាង​លើ​ជា​កម្មសិទ្ធិ​របស់តារា​ស្រី ឬ​យ៉ាង​ណា ខណៈ​សាមី​ខ្លួន​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បាន។

តែ​ចំណុច​គួរ​ចាប់​អារម្មណ៍ ដែល​ថា រថយន្ត​នោះ​អាច​មិន​មែន​ជា​របស់​នាង​ទេ ដោយ​សំអាង​លើ​សារ​ខ្លី​របស់​នាង​ភ្ជាប់​មក​ជាមួយ​រូបភាព​នាង និង​រថយន្ត​ប្រណិត។ សូលីកា សរសេរ​ជា​ភាសា​អង់គ្លេស​ថា "I'm not ready yet ignore my background” មាន​ន័យ​ជា​ខេមរៈភាសា​ថា "ខ្ញុំ​មិន​ទាន់​ត្រៀម​រួច​រាល់​នៅ​ឡើយ​ទេ សូម​រំលង​អ្វី​ដែល​នៅ​ពី​ក្រោយ​ខ្ញុំ!”។

យ៉ាង​ណា​ក៏​ដោយ កន្លង​មក​គេ​ធ្លាប់​ឃើញ​នាង មាន​ប្រើ​រថយន្ត​ស៊េរី​ដូច​គ្នា​នេះ​មួយ​គ្រឿង ប៉ុន្តែ​ជា​ពណ៌​ខ្មៅ។តោះ...ទស្សនា​ស្ទីល​ផ្ទាល់​ខ្លួន​របស់ សូលីកា ជាមួយ​អាក្ដាម​ពណ៌​លឿង​ស្រស់​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា