វាយបែកឈាម Thurman អរគុណ Pacquiao ដែលផ្ដល់មេរៀន តែសុំសងសឹក
- 2019-07-22 07:34:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាយបែកឈាម Thurman អរគុណ Pacquiao ដែលផ្ដល់មេរៀន តែសុំសងសឹក
ចន្លោះមិនឃើញ
អ្នកប្រដាល់អាមេរិក Keith Thurman សង្ឃឹមថា ខ្លួននឹងបានសងសឹកជាមួយ Manny Pacquiao ក្រោយប្រកួតយ៉ាងស្វិតស្វាញ១២ទឹកចាញ់ពិន្ទុដោយមិនឯកច្ឆន្ទកាលពីម្សិលមិញ។
“ខ្ញុំពេញចិត្តនឹងប្រកួតសងសឹក” នេះគឺជាសម្ដីរបស់ Thurman និយាយ បន្ទាប់ពីបាត់បង់ខ្សែក្រវាត់ប្រភេទទម្ងន់ WBA “super” welterweight ទៅកាន់ Pacquiao។ អាជ្ញាកណ្ដាលពីររូបបានកាត់សេចក្ដីឲ្យ Pacquiao ឈ្នះ១១៥-១១២ ដូចគ្នា ឯម្នាក់ទៀតឲ្យ Thurman ឈ្នះ១១៤-១១៣។
Thurman បានសរសើរទៅកាន់បុរសសញ្ជាតិហ្វីលីពីនថា ជាអ្នកប្រដាល់វាយចេញមិនចេះខ្ជិល ហើយគេក៏ពេញចិត្តចំពោះការកាត់សេចក្ដីនេះ ដោយមិនតវ៉ាអ្វីទេ។ ជាពិសេសកីឡាករដែលទើបតែចាញ់លើកដំបូងក្នុងអាជីពបានអរគុណទៅកាន់ Pacquiao ដែលផ្ដល់មេរៀននេះឲ្យគេ៕