ការ​បែក​ធ្លាយ​អេក្រង់​មុខ Google Pixel 4 បង្ហាញ​លក្ខណៈ​ពិសេស​មួយ

  • 2019-07-22 10:00:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​ពេល​ថ្មីៗ​ មាន​ពាក្យ​ចចាម​អារ៉ាម​ថា​Google Pixel 4 អាច​បញ្ជា​បាន​តាម​កាយ​វិការ​ដៃ​បាន​ ដោយ​មិន​បាច់​ប៉ះ​អេក្រេង់​ទូរសព្ទ​(Hand Gesture Control)។ ពាក្យ​ចចាម​អារ៉ាម​នេះ​ត្រូវ​បាន​ពង្រឹង​ដោយ​ ការ​បែក​ធ្លាយ​រូបភាព​ Screen Protector របស់​ទូរសព្ទ​នេះ​។

រូប​ទាំង​នេះ​ត្រូវ​បាន​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម​ Twitter ដោយ ​គណនី​ Ice universe ដែល​បាន​សរសេរ​បន្ថែម​ថា​ រន្ធ​រាង​ពង​ក្រពើរ​មួយ​នៅ​គែម​ខាង​លើ​របស់​ទូរសព្ទ​នេះ​​នឹង​មាន​បច្ចេកវិទ្យា​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​។ គេ​បាន​គិត​ថា​ Google នឹង​ដាក់​ Radar Sensor ក្នុង​រន្ធ​នេះ​សម្រាប់​ការ​តាម​ដាន​កាយ​វិការ​របស់​អ្នក​ប្រើ​។

ក្រៅ​ពី​នេះ​ គេ​អាច​សនិដ្ឋាន​បាន​ថា​ Pixel 4 នឹង​មាន​កាមេរ៉ា​ពី​មុខ​ចំនួន​ពីរ​ Sensor មួយសម្រាប់​សម្គាល់​មុខ​និង​ប្រព័ន្ធ​បំពង​សម្លេង​មួយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គល់​នោះ​​គឺ​គែម​ខាង​លើរបស់​ទូរសព្ទ​នេះគឺមាន​សភាពក្រាស់​ខ្លាំង​ជាង​ទូរសព្ទ​ផ្សេង​ៗ​ទៀត៕

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខ វេងឈាង