វីដេអូ YouTube ណាខ្លះ មានអ្នកមិនចូលចិត្តច្រើនជាងគេបំផុត?
- 2019-07-23 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូ YouTube ណាខ្លះ មានអ្នកមិនចូលចិត្តច្រើនជាងគេបំផុត?
ចន្លោះមិនឃើញ
១. YouTube Spotlight - YouTube Rewind 2018: Everyone Controls Rewind ៖ ១៦,៤៤ លាន dislike
វីដេអូនេះបង្ហោះនៅចុងឆ្នាំ ២០១៨ ដើម្បីអបអរនិងសង្ខេបនូវអ្វីៗដែលកំពុងតែពេញនិយមនៅក្នុង YouTube ។ ដោយឡែកនៅឆ្នាំ ២០១៨ វីដេអូនេះបានបង្កើតឡើង ហើយផ្ដោតសំខាន់តែទៅលើ Fortnite និង Youtubers ថ្មីៗ ដែលធ្វើឲ្យ fan នីមួយៗពុំសូវសប្បាយចិត្ត។
២. Justin Bieber ft. Ludacris- Baby ៖ ១០,៦៥ លាន dislike
រយៈពេល ៧ ឆ្នាំជាង វីដេអូនេះតែងស្ថិតនៅចំណាក់ថ្នាក់លេខ ១ ដែលទទួលបាន dislike ច្រើនជាងគេ ប៉ុន្តែធ្លាក់មកលេខ ២ បន្ទាប់ពី YouTube Rewind 2018 ចេញមក។ Disllike យ៉ាងច្រើននេះ មកពី មនុស្សនៅជុំវិញពិភពលោកភាគច្រើនមិនចូលចិត្ត Justin Bieber ។
៣. Jake Paul ft. Team 10 – It's Everyday Bro ៖ ៤,៣ លាន dislike
ការមិនចូលចិត្តលើវីដេអូបទចម្រៀងនេះអាចមកពីច្រើនមូលហេតុដូចជា បទនេះប្រើពាក្យមិនគួរសម, បទមិនពីរោះ, អួតច្រើន, និងមានគេមិនចូលចិត្ត Jake Paul និង Team 10 ច្រើន ។
៤. PewDiePie – Can this video get 1 million dislike? ៖ ៤,២ លាន dislike
ដូចទៅនឹងអ្វីដែលចំណងជើងបានបកស្រាយអញ្ចឹងគឺ នៅក្នុងវីដេអូនេះ PewDiePie ធ្វើឆ្កួតៗដើម្បីសុំ ១ លាន dislike។
៥. Luis Fonsi ft. Daddy Yankee – Despacito ៖ ៤,១ លាន dislike
បទនេះទទួលបានចំណាក់ថ្នាក់លេខ ១ ក្នុង YouTube ដែលជាវីដេអូមានគេមើលច្រើនបំផុតរហូតដល់ច្រើនជាង ៦ ពាន់លាននាក់មើល។ ដូច្នេះមិនមានអ្វីចម្លែកទេ បើក្នុងនោះមានអ្នកមិនចូលចិត្ត៕