កំពូល​កីឡាករ Barca មួយរូប មិនទាន់​អបអរ​ស្វាគមន៍ Griezmann នៅឡើយ គិត​មក​ទល់​ពេល​នេះ

  • 2019-07-22 12:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​បារាំង​កីឡាករ Antoine Griezmann បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​មុន​ប្រកួត​មិត្តភាព​ប៉ះ​នឹង​ក្លឹប​ Chelsea ថា ខ្លួន​អត់​ទាន់​ទទួល​ពាក្យ​ស្វាគមន៍​ពី​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ Lionel Messi ឡើយ ប៉ុន្តែ​ទទួល​បាន​សារ​ស្វាគមន៍​ពី​ខ្សែ​ប្រយុទ្ធ​អ៊ុយរុយហ្គាយ​កីឡាករ Luis Suarez។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ " Messi មិន​ទាន់​និយាយ​រក​ខ្ញុំ​ទេ ប៉ុន្តែ​ Suarez បាន​ធ្វើ​រួច​ហើយ។ Suarez បាន​អបអរ​ខ្ញុំ និង​ស្វាគមន៍​ខ្ញុំ " ។

Griezmann បាន​បន្ត​ថា​៖ " ក្រុម​ទាំង​មូល​បាន​ស្វាគមន៍​រូប​ខ្ញុំ​ហើយ។ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​នឹង​នៅ​រួម​គ្នាក្នុង​​បន្ទប់​ផ្លាស់​សំលៀកបំពាក់។ សង្ឃឹម​ថា​ខ្ញុំ​នឹង​ជួយ​ក្រុម​ឲ្យ​អស់​ពី​សមត្ថភាព " ។

សូម​បញ្ជាក់​ផង​ដែរ​ថា Griezmann បាន​ផ្លាស់​មក​កាន់​ក្លឹប Barcelona កាល​ពី​ពាក់កណ្ដាល​ខែ​កក្កដា ក្នុង​តម្លៃ​ជាង ១៣៤​លាន​ដុល្លារ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី