អ្នក​លក់​អនឡាញ ទម្លាយ​ល្បិច​លក់​ទំនិញ​​តាម​ហ្វេស​ប៊ុក

  • 2019-07-23 00:22:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​បច្ចេកវិទ្យា​មាន​​ការ​រីកចម្រើន​ខ្លាំង​ នៅ​ប៉ុន្មាន​​ឆ្នាំ​​ចុង​ក្រោយ​នេះ​​ចំនួន​​អ្នក​​លក់​ទំនិញ​តាម​​អន​ឡាញមាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សំគាល់​ ពិសេស​ការ​ដាក់​លក់​ទំនិញ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក​(Facebook)។ អ្នក​​លក់​ទំនិញ​អនឡាញ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​​ឱ្យ​ដឹង​ថា ​ដើម្បី​ទទួល​​ជោគ​ជ័យ​លក់​អ្នក​លក់ទំនិញ​លើ​ហ្វេស​បុក​ គេ​​ត្រូវ​​មាន​វិធី​សាស្ត្រ​ផុស​ដាក់​លក់​ទំនិញ​​​ បូក​ផ្សំ​​នឹង​បច្ចេកទេស​មួយ​ចំនួន​។

​ទី​១ ​ចាប់​ផ្ដើម​ផុស​រូបភាព​ផលិត​ផល​ស្អាត​ៗ ​ទាក់​ទាញ​

ការ​ផុស​រូប​ផលិត​​ផល​ស្អាត​​ៗ ​និង​ទាក់ទាញ​​គឺជា​ចំណុច​ចាប់​ផ្ដើម​​មួយ​ធ្វើ​ឱ្យ​​មិត្តភ័ក្ដិ​នៅ​​ក្នុង​បណ្ដាញ​សង្គម​ចាប់​អារម្មណ៍​ថា​ ​ជា​អ្នក​លក់​ផលិតផល ​និង​អាច​ទាក់​ទង​ដឹង​​ពី​គុណ​​ភាព​តាមរយៈ​យើង​បាន​។​​ ​​

​ទី​២ ការ​ផុស​

រាល់​ការ​ផុស​​ផលិត​​​ផល​​ ត្រូវ​ថេក​(Tag)​ទៅ​មិត្តភ័ក្ដិ​ (Tag Friend) ​យ៉ាង​តិច​​ ៥០ ​នាក់​ ​ទៅ ​៩៩​ ​នាក់ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា ​មិត្តភ័ក្ដិ​ ដែល​​យើង​ថេក​(Tag)​​​ទៅ​ជា​មនុស្ស​ជិត​ស្និត​ និង​ចង់​ដឹង​ពី​ផលិត​ផល​ថ្មីៗ​ ដើម្បី​ជៀស​វាង​​ការ​រំខាន​ដល់​​មិត្តភ័ក្ដិ​​ ក្នុង​បណ្ដាញ​សង្គម​។ ​ម្យ៉ាង​បើ​ផលិត​​ផល​ទាក់​ទង​នឹង​បុរស​​ត្រូវ​​ថេក​​ទៅ​បុរស​ ​បើ​ផលិត​ផល​​ទាក់​ទង​នឹង​ស្រ្តី​ចូល​​ថេក​ទៅ​ស្រ្តី​​។​ជៀស​វាង​ផលិត​​បុរស​ តែ​​ថេក​ទៅ​ស្រ្តី​។​​

ទី​៣ ​កុំ​ថេក​ទៅ​មិត្តភ័ក្ដិ​ដដែល​ៗ​

រាល់​ការ​ផុស​រូប​ភាព​ផលិត​ផល​ថ្មី​ៗ​ ​ត្រូវ​តែ​ថេក​ប្រេន​ថ្មី​ៗ ​កុំ​ថេក​មិត្តភ័ក្ដិ​​ដដែល​ៗ ​ពិសេស​មិត្តភ័ក្ដិ​ដែល​យើង​បាន​ផុស​ថេក​រួច​ម្ដង​​។

ទី​៤ ​រាល់​ការ​ផុស​ត្រូវ​ធ្វើ​ជា​ប្រចាំ​

រាល់​ការ​​ផុត​ផលិត​ផល​​​ត្រូវ​ធ្វើ​រាល់​ថ្ងៃ ​បើ​មាន​ពេល​ផុស ​៤​ដង​ ទៅ​៥​ដង ​ក្នុង​១​ថ្ងៃ ​ លើ​​ផលិត​​ផល​ណា​​មួយ​ដែល​យើង​ចង់​លក់​។​

ទី៥ ​រៀប​រាប់​ពី​ផលិត​ផល​ និង​សកម្ម​ភាព​

ជា​អ្នក​លក់​មួយ​រូប​យើង​អាច​រៀបរាប់​ និង​បង្ហោះ​លើ​បណ្ដាញ​សង្គម​ មាន​ដូច​ជា ​អីវ៉ាន់​ចូល​ស្តុក ​លក់​ចេញ​ អតិថិជន​ ​Order ​រៀប​អីវ៉ាន់​ចេញ​ស្តុក​ ​ និង​ចេះ​ផុស​ត្រា​ម៉ា​(Drama) ​ជាមួយ​ផលិតផល​ឱ្យ​​បាន​ច្រើន​ ឧទាហរណ៍ ​( ​អតិថិជន ​កម្មង់​ច្រើន​ពេក​ ​អត់​អី​វ៉ាន់ឱ្យ​គេ​ ) ​ប្រើ​ហើយ​ពិត​ជា​ល្អ​មែន​ ​ជាប់​ចិត្ត​)​ ( ដាច់​ស្តុក​ទៀត​ហើយ ​កូន​ៗ​)​។​

ទី​៦ ​ពិនិត្យ​មើល​មិត្តភ័ក្ដិ​ ក្នុង​ហ្វេសបុក​​

អ្នក​អាច​មើល​ចំនួន​មិត្តភ័ក្កិ( Friend) ក្នុង​ហ្វេសបុក​(Facebook) ​តើ​មាន ​ចំនួន​ប៉ុន្មាន​ មាន​តិច​អាច​ Add ​ថ្មី​ឱ្យ​បាន​ច្រើន​ក្បែរ​ ​៥ពាន់​​នាក់ ​។ ​ករណី​មាន​ច្រើន​​​គ្រប់​ ៥ពាន់​ អាច​ពិនិត្យ​ និង​ Unfriend ​ មិត្ត​ណា​ដែល ​មើល​ទៅ​មិន​សាក​សម ​អាច​ទិញ​ប្រើ​ប្រាស់​ផលិត​ផល​។​

ទី ៧ ត្រូវ​ប្រាកដ​​ក្នុង​ចិត្ត​ចង់​ក្លាយ​ជា​អ្នក​លក់​អនឡាញ​

មុន​ចាប់​ផ្ដើម ​លក់​អនឡាញ​ត្រូវ ​ប្រាកដ​ថា ​ពិត​ជា​ ​ចង់​ក្លាយ​ជា​អ្នក​លក់ ​ហើយ​ត្រូវ​ ​រៀប​ចំ​ខ្លួន​ មាន​ដូច​ជា​ ថត​ជា​មួយ​ផលិតផល ​ប្រើ​ប្រាស់ ​ផលិត​ផល​ នឹង​ថត​កាន់​ផលិតផល ​ហើយ​ផុស ​ឬ ថត​វីឌីអូ​ និយាយ​ពី​ផលិតផល​ដាក់ ​Cover​ រូប ​តំណាង​ផលិតផល ​មាន​ដូច​ជា​ក្រុមហ៊ុន ​ឬ​ច្បាប់ ​ផ្សេង​ៗ​ ពាក់ព័ន្ធ​​ផលិតផល​​ងាយ​អតិថិជន​ ​ចូល​អាខោន​ឃើញ​ផលិតផល​មាន​ច្បាប់​ត្រឹម​ត្រូវ​។​

ទី ​៨ ​ត្រូវ​ស្គាល់​ផលិត​ផល

មុន​នឹង​ក្លាយ​ជា​អ្ន​ក​លក់​ដ៏​ពូកែ​ អ្នក​លក់​ត្រូវ​ខិតខំ​ស្វែង​យល់​ពី​ផលិតផល​ឱ្យ​ច្បាស់ ​នឹង​របៀប​ប្រើ​ប្រាស់​​។​ ផលិត​​​ផល​ណា​គួរ​ប្រើ ​និង​មិន​​គួរ​ប្រើ​​​តាម​វ័យ​របស់​អតិថិជន​។​

ទី៩ ​កុំ​គិត​រឿង​លក់​មិន​​ដាច់​

អ្នក​លក់​អន​ឡាញ​ត្រូវ​មាន​ការ​អត់​ធ្មត់​ និង​តស៊ូ​ផុស​ ​រហូត​ឱ្យ​បាន១​ខែ​យ៉ាង​តិច​ ​កុំ​គិត​រឿង​ផុស​ ឬ​ខ្លាច​លក់​មិន​ដាច់ ​១ខែ ​ដំបូង​កុំ​គិត​រឿង ​បាន​ប្រាក់​ចំណេញ​។ ​ដូច្នេះ​​បើ​លក់​មិន​ដាច់​អ្នក​លក់​អនឡាញ​ត្រូវ​អាន​នូវ​ចំណុច​ខាងលើ​​​​​ថា​ តើ​បាន​អនុវត្ត​ដូច​បាន​រៀបរាប់​ហើយ​ឬ​នៅ​?។

អត្ថបទ៖ សុផល

អត្ថបទពេញនិយម