យក OPPO Reno 10X ឡើងលេងភ្នំបាខែង ថតប្រាសាទអង្គវត្ត Zoom បានឡើងស្អាត!
- 2019-07-23 06:43:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យក OPPO Reno 10X ឡើងលេងភ្នំបាខែង ថតប្រាសាទអង្គវត្ត Zoom បានឡើងស្អាត!
ចន្លោះមិនឃើញ
រូបភាពបង្គុំប្រាសាទអង្គរវត្ត (អង្គរតូច) មួយសន្លឹកដែលបានថតពីជ្រុងមួយនៅលើកំពូលភ្នំបាខែងខេត្តសៀមរាប បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកលេងហ្វេសបុកដោយការចែកចាយបន្តគ្នា ដោយសារតែរូបមួយសន្លឹកនេះបានបង្ហាញឲ្យឃើញនូវភាពដ៏អស្ចារ្យនៃកំពូលប្រាសាទអង្គវត្តដ៏ល្បាញល្បីរបស់ខ្មែរយ៉ាងត្រដែតត្រដឹម ផុសចេញមកកណ្តាលទ្រូងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមួយដែលនណាៗក៏ប្រាថ្នាចង់ឃើញដែរ ពេលទៅលេងភ្នំបាខែងម្តងៗ។
រូបភាពបង្គុំគ្នារបស់ប្រាង្គប្រាសាទអង្គរវត្តមួយសន្លឹកនេះគឺថតដោយទូរសព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដែលជាកំពូលស្មាតហ្វូនចុងក្រោយរបស់ OPPO លើស៊េរី Reno ដែលមានបង្កប់បច្ចេកវិទ្យា Zoom ប្រវែងវែងរហូតដល់ទៅ 60 ដងឯណោះ។
អ្នកអាចសង្កេតមើលរូបភាពនេះបាន នឹងដឹងអំពីសមត្ថភាពពិតប្រាកដលើបច្ចេកទេស Zoom របស់ OPPO Reno 10X Zoom ថាតើល្អដល់កម្រិតណាក្នុងការទាញយករូបភាពកំពូលប្រាសាទអង្គរវត្តកាន់តែមកកៀកនឹងភ្នែករបស់លោកអ្នកតែម្តង ចាប់ផ្តើមពីកម្រិត 1X Zoom រហូត ដល់ 60X Zoom គឺអាចនិយាយបានថា អ្នកអាចមើលឃើញរូបភាពពីកម្រិតតូចមួយ សឹងតែមិនអាចមើលឃើញនឹងភ្នែកបាន មករករូបភាពដែលកាន់តែកៀក និងច្បាស់នៅកម្រិត Zoom កប់ៗរបស់ OPPO ទើបលោកអ្នកដឹងថាវាពិតជាមិនធម្មតារបស់គេមែន។
មិនតែប៉ុណ្ណោះដូចលោកអ្នកដឹងស្រាប់ហើយថាទូរស័ព្ទ OPPO Reno 10X Zoom ម៉ូឌែលនេះអាចប្រើប្រាស់ជំនួសកាមេរ៉ាធំៗបាន ក្នុងការថតរូបភាព ផលិតឯកសារវែងខ្លីបាន និង អាចថតវីដេអូ 4K បានថែមទៀតផង ដោយវាភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយ ៣ គ្រាប់។
កាមេរ៉ាក្រោយ ៣ គ្រាប់ នោះមានមុខងារសំខាន់ៗ ខុសៗគ្នាក្នុងការបំលែងរូបភាពដែលស្ថិតនៅទីតាំងកាន់តែឆ្ងាយ មកកាន់តែជិត និង ច្បាស់នៅកៀកនឹងភ្នែករបស់អ្នកតែម្តង ដោយវាមាន កាមេរ៉ាទំហំ 48 MP ជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586 មានកម្រិត Aperture f/1.7 កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយភាពញ័រផងដែរ
រីឯកាមេរ៉ាមុខវិញមានទំហំ16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ពតតម្លៃថ្លៃ ចឹងតើទើបគេដាក់ឈ្មោះវាថាជាជំនួយការដ៏ល្អរបស់ក្រុម Professional Photographer ៕