ថ្ងៃ​នេះ​ NOKIA នឹង​បង្ហាញ​អាវុធ​សម្ងាត់​​ដំបូង​របស់​ខ្លួន​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​​

  • 2014-11-18 17:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី Microsoft បាន​ទិញ​ Nokia ​ក្នុង​ទឹក​ប្រាក់​ប្រមាណ​ជាង​ ៧ពាន់​លាន​ដុល្លារ  Nokia កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក៏​បាន​​​ប្រកាស​ថា​ខ្លួន​ឈប់​​ធ្វើ​ជំនួញ​ទូរសព្ទ​ត​ទៅ​ទៀត​ហើយ​ ដោយ​ងាក​មក​ធ្វើ​ជំនួញ​បណ្ដាញ​ទូរគមនាគមន៍​ និង​សេវាកម្ម​ផែន​ទី (Mapping Service) វិញ​ម្ដង។ ពេល​នេះ​ Nokia បាន​ប្រកាស​​ថា​ខ្លួន​នឹង​បង្ហាញ​អាវុធ​សម្ងាត់​មួយ​​ទៀត (ដូច​ក្នុង​រូប)។

 

 

តាម​រយៈ​ប្រអប់​ខ្មៅ​ដែល​ប្រិយមិត្ត​បាន​ឃើញ​នេះ​គឺ​ជា​អ្វី​ដែល Nokia នឹង​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​​តែ​ម្តង​។ មាន​ព័ត៌មាន​លេច​ឮ​​​​​ថា Nokia អាច​នឹង​ចេញ Streaming Box សម្រាប់​ទូរទស្សន៍​ឬ​ក៏​អាច​ជា Game Console (ឧបករណ៍​សម្រាប់​លេង​ហ្គេម)។

 

 

ទោះ​ជា​យ៉ាង​ណា​នៅ​យើង​នៅ​មិន​ទាន់​ដឹង​​ថា​តើ​ប្រអប់​ខ្មៅ​នេះ​ជា​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ។ អញ្ចឹង​មាន​តែ​ចាំ​តាម​ដាន​​ត​ទៅ​ទៀត​ថា​តើ​ប្រអប់​ខ្មៅ​របស់​​ NOKIA នោះ​​ជា​អ្វី? ចុះ​មិត្ត​ទាំង​អស់​គ្នា​វិញ​គិត​ថា​​ប្រអប់​ខ្មៅ​ដ៏​អាថ៌កំបាំង​នេះ​ជា​អ្វី​ដែរ?

 

អាន៖ Lumia 940 Specs ញាក់​សាច់​អាច​ជា​កំពូល​ Smartphone ថ្មី​មួយ​ទៀត​របស់ Microsoft​​​​​

 

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត ប្រភព៖ ​​​​​​theverge