​មិន​គួរ​ឲ្យ​ជឿ! ​Google ​ឲ្យ​លុយ​ម្នាក់​ ៥ ​ដុល្លារ​ព្រោះ​ចង់តេស្ត​​បច្ចេកវិទ្យា​មួយ

  • 2019-07-24 04:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចេកវិទ្យា​ FaceID ​(សំគាល់​ផ្ទៃ​មុខ​ដោះ​សោរ​) ​របស់​ Google ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​សាកល្បង​នៅ​ឡើយ​​ ​ដែល​គ្រោង​នឹង​បំពាក់​លើ​ស្មាតហ្វូន​ជំនាន់​ចុងក្រោយ​គឹ Pixel 4 និង Pixel 4XL។

រូបតំណាង FaceID

​យោង​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ​Google ​បាន​ចាត់​ក្រុម​ការងារ​មួយ​ក្រុម​ឲ្យ​ទៅ​សាក​សួរ​នៅ​តាម​ផ្លូវ​សាធារណៈ​ក្នុង​តំបន់​មួយ​នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ប្រមូល​ទិន្នន័យ(Face Data) ​យក​ទៅ​ពិសោធន៍​ឲ្យ​ប្រាកដ​ថា​ មាន​​កម្រិត​ភាព​ត្រឹម​ត្រូវ​ ​និង​ធ្វើការ​បាន​លឿន។

រូបតំណាង

​យ៉ាង​ណា​មិញ​ ​ដំណើរការ​ប្រមូល​ទិន្នន័យ​ជា​សាធារណៈ​​បែប​នេះ Google ត្រូវ​បាន​រង​ការ​រិះគន់​ខ្លាំងៗ​ថា ​បាន​ប្រើ​លុយ​ទិញ​សុវត្ថិ​ឯកជន​ភាព​ពួក​គេ (មុខ​មាត់)​ក្នុង​តម្លៃ​តែ ៥ ដុល្លារ។ ​លើស​ពី​នេះ​ទៀត​ ​ទង្វើ​នេះ​អាច​ប្រឈម​នឹង​ផ្លូវច្បាប់​​ បើ​រក​ឃើញ​ថា ​ឯកជន​ភាព​មាន​ការ​បែក​ធ្លាយ​ដោយ​ការ​លួច​ប្រការ​ណា​មួយ៕

ប្រភព៖ Inquirer   ប្រែ​សម្រួល៖ រក្សា