ម៉ូតូកង់បី ក្នុងប្រទេសហ្វីលីពីន ត្រូវអាជ្ញាធរដកមួយចំនួនធំ មិនឲ្យរត់លើដងផ្លូវ

  • 2019-07-26 02:27:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាជ្ញាធរ​ក្រុង​ម៉ានីឡា​ ​ប្រទេស​ហ្វីលីពីន​ ​បាន​សម្រេច​ដក​ ម៉ូតូ​​កង់​បី​ ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន ៣០០ ​គ្រឿង​មិន​ឲ្យ​ចរាចរណ៍​លើ​ដង​ផ្លូវ​ក្នុង​ក្រុង។ ​មូលហេតុ​ដែល​ឈាន​ដល់​ការ​សម្រេច​បែប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​ ជាការរំដោះដងផ្លូវមិនឲ្យមានកកស្ទះខ្លាំង ដែល​បណ្ដាល​មក​ពី​ចំនួន​ដ៏​ច្រើន​លើសលប់​នៃ​ម៉ូតូ​កង់​បី​ប្រភេទ​នេះនៅទីក្រុងម៉ានីឡា។

រូបតំណាង

​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ហ្វីលីពីន​លោក ​Mayor Isko Moreno ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​ការ​ធ្វើ​បែប​នេះ​ ​ខាង​រដ្ឋាភិបាល​មាន​គោល​បំណង​ ​ចង់​ជំរុញ​ឲ្យ​​ជំនួស​មក​វិញ​នូវ​ប្រភេទ​ Jeepneys ឬ ​Jeep MiniBus (​ឈ្មោះ​ដែល​អ្នក​ស្រុក​ហ្វីលីពីន​និយម​ហៅ ​វា​គឺ​ជា​ប្រភេទ​រថយន្ត​ដឹក​អ្នក​ដំណើរ​សាធារណៈ​)។

Jeepneys

​លោក​ក៏​បាន​ស្នើ​ឲ្យ​ ​យាន​កង់​បី​ទាំង​នោះ​ ​ត្រូវ​តែ​មាន​​​ប័ណ្ណ​សំគាល់​យានយន្ត​ដែល​ចេញ​ដោយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ​ដូចជា​ជា​ការិយាល័យ​ទទួល​បន្ទុក​មុខងារ​សាធារណការ​និង​ដឹក​ជញ្ជូន​ជា​ដើម​ មុន​នឹង​អាច​មាន​សិទ្ធ​ចរាចរណ៍​លើ​ដង​ផ្លូវ​បាន​។

​ទោះ​ជា​យ៉ាង​នេះ​ក្ដី សង្កេត​ឃើញ​ថា ​ប្រជាពលរដ្ឋ​ហាក់​មិន​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​បែប​នេះ​ ​ក៏​ព្រោះ​តែ​យាន​កង់​បី ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ​ មាន​ច្រើន​ ​ចល័ត​បាន​រហ័ស ​និង​ងាយស្រួល​ក្នុង​រក​ជិះ​ ជាង​រថយន្ត​ដឹក​អ្នក​ដំណើរ​សាធារណៈដែលហ្វីលីពីនធ្លាប់ប្រើតាំងពីយូរយារណាស់មកហើយ៕​

ប្រភព៖ topgear   ប្រែ​សម្រួល៖ រក្សា