វីដេអូ​ស្ដែង Sissoko ជាន់​កីឡាករ​ចូល​ថ្មី​របស់ Man Utd ស្រស់​ៗ​ក្នុង​ការ​ប្រកួត​មិត្តភាព

  • 2019-07-26 03:50:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់ Manchester United បាន​ផ្ទុះ​កំហឹង​ជា​ខ្លាំង បន្ទាប់​ពី​ទស្សនា​វីដេអូ Moussa Sissoko ជាន់​លើ​កីឡាករ​ចំណូល​ថ្មី Daniel James ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​​ទល់​នឹង Spurs។

James ព្យាយាម​ទប់​បាល់​​នៅ​តំបន់​​ទាត់​បាល់ជ្រុង មុន​ពេល Sissoko មក​បុក​ពី​ក្រោយ​ទាំង​កម្រោល​ ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​វែល​ដួល​ឈឺ​ចាប់​​លើ​ស្មៅ។ ឆ្លៀត​ឱកាស​ James ​កំពុង​ដួល​ កីឡាករ​បារាំង Sissoko បន្លំ​ជាន់​ជើង​ឆ្វេង​​លើ​គូ​ប្រជែង ធ្វើ​ឲ្យ​ឈឺ​កាន់​តែ​ខ្លាំង។

យ៉ាងណា​ អាជ្ញាកណ្ដាល​បាន​សម្រេច​ឲ្យ​បាល់​ពិន័យ Free-Kick ទៅ​ខាង​ United។ គូ​នេះ​ចប់​ការ​ប្រកួត​ Manchester United ឈ្នះ ២-១ លើ​ Spurs ក្នុង​ទឹក​ដី​ទីក្រុង​សៀងហៃ។ ២​គ្រាប់​របស់​បិសាច​ក្រហម​ធ្វើ​បាន​ដោយ​កីឡាករ Anthony Martial និង​ Angel Gomes ខណៈ Lucas Moura ជា​អ្នក​រក​គ្រាប់​ឲ្យ​ ​Spurs៕ ​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម