Apple ចង់​ចេញ​លក់​ផលិត​ផល ផលិត​ដោយ​ខ្លួន​ឯង ត្រឹម​ឆ្នាំ​ ២០២១

  • 2019-07-28 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​ប្រកាស​ពី​គម្រោង​ទិញ​យក​ Modem ស្មាតហ្វូន​របស់ Intel ដែល​មាន​តម្លៃ ១ ពាន់​លាន​ដុល្លារ។ ការ​ទិញ​យក​នេះ​មាន​ន័យ​ថា Apple អាច​ទទួល​បាន​ប៉ាតង់​រាប់​ពាន់​ និង​បុគ្គលិក​ប្រហែល ២ ២០០ នាក់ នឹង​ជួយ​ដល់​ការ​ផលិត​ Modem 5G របស់ Apple។

Apple មិន​បាន​ប្រាប់​ទេ​ថា​ Modem 5G នឹង​រួច​រាល់​នា​ពេល​ណា។ ប៉ុន្តែ​តាម​មនុស្ស​ម្នាក់​ដឹង​ពី​រឿង​រ៉ាវ​នេះ​បាន​និយាយ​ប្រាប់ Reuters ថា​ Apple ចង់​​ឲ្យ​ Modem 5G របស់​ខ្លួន​រួច​រាល់​សម្រាប់​ប្រើ​លើ​ផលិតផល​​នៅ​ត្រឹម​ ២០២១។ ​ប្រៀប​ធៀប​នឹង Intel វិញ ធ្លាប់​បាន​បង្ហាញ​គោល​ដៅ​ថា​បញ្ចេញ Modem 5G នៅ​ឆ្នាំ ២០២០។

ការ​ពន្យារ​ពេល​នេះ អាច​ឲ្យ Apple អភិវឌ្ឍន៍​ Modem 5G ឲ្យ​បាន​កាន់​តែ​ល្អ មុន​បញ្ចេញ​វា​លើ​ទីផ្សារ។ គេ​មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​ផលិតផល 5G ដំបូង​របស់ Apple គឺ​ជា​ iPhone ឬ iPad នោះ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង