មើលការធ្វើតេស្តបុកកម្ទេចរថយន្តវៀតណាម រឹងមាំកម្រិតណា? (វីដេអូ)

  • 2019-07-29 02:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៩ ក្រុមហ៊ុន​រថយន្ត​វៀតណាម Vinfast បាន​បញ្ជូន​រថយន្ត​ជាង​ ១០០ គ្រឿង ម៉ូដែល Lux A2.0 និង Lux SA2.0 ទៅ​កាន់​ប្រទេស​ចំនួន ១៤ ក្នុង​ទ្វីប​ចំនួន ៤ ដើម្បី​តេស្ត​គុណភាព​ និង​សុវត្ថិភាព។ ក្នុង​នោះ​មាន​ការ​ធ្វើ​តេស្ត​បុក​កម្ទេច​ ដែល​រថយន្ត​ទាំង​ពីរ​អាច​ទទួល​បាន​លទ្ធផល​ល្អ។

ផ្អែក​តាម​វីដេអូ​ខ្លី​ដែល​បង្ហាញ​អំពី​សកម្មភាព​ធ្វើ​តេស្ត​រថយន្ត​នៅ​ក្រុង​​ Aschaffenburg ប្រទេស​អាល្លឺម៉ង់ រថយន្ត​ Lux A2.0 និង Lux SA2.0 បាន​ឆ្លង​កាត់​ការ​តេស្ត​ប៉ះ​ទង្គិច​​ច្រើន​ប្រភេទ​នៅ​ក្នុង​ល្បឿន​ ៥០ គ.ម/ម៉ និង ៦៤ គ.ម/ម៉។

លទ្ធផល​បាន​បង្ហាញ​ថា​រថយន្ត​ Vinfast ទាំង​ពីរ​អាច​​ជាប់​ការ​ធ្វើ​តេស្ត​ និង​ទទួល​បាន​ការ​វាយ​តម្លៃ​ល្អ នៅ​ផ្នែក​ទាក់ទង​នឹង​សុវត្ថិភាព​រថយន្ត​ ដូច​ជា​ភាព​រឹងមាំ​របស់​រថយន្ត​ និង​ការ​ការ​ពារ​អ្នក​ដំណើរ​ជា​ដើម។

ក្រៅ​ពី​ការ​តេស្ត​នៅ​មន្ទីរ​ពិសោធន៍​នេះ រថយន្ត​ទាំង​ពីរ​ក៏​បាន​ធ្វើ​តេស្ត​បើកបរ​លើ​ផ្លូវ​ពិតៗ ដើម្បី​ប្រាកដ​ថា​អាច​ដំណើរ​ការ​បាន​នៅ​គ្រប់​ស្ថាន​ភានភាព​នៃ​អាកាសធាតុ និង​ស្ថានភាព​ផ្លូវ​ខុស​ៗ​គ្នា។ កាល​ពី​ចុង​ខែ​មិថុនា គេ​បាន​ឃើញ​រថយន្ត​ទាំង​ពីរ​បើកបរ​លើ​ដង​ផ្លូវ​ប្រទេស​អេស្ប៉ាញ និង​អូទ្រីស​ជា​ដើម៕​​

ចុចអាន៖

ប្រភព៖ Xehay   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី