ណាសាបង្កើតឡើង៦១ឆ្នាំមុន ក្រោយ​សូវៀត បាញ់​បង្ហោះ​ផ្កាយរណបជោគជ័យ

  • 2019-07-29 07:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​១៩៥៨ ប្រធានាធិបតី​អាមេរិក លោក Dwight D. Eisenhower បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​អវកាស​ជាតិ «National Aeronautics and Space Act» ​ដែលបង្កើត​អង្គការ​ណាសា (NASA)។ អង្គការ​ណាសា ត្រូវបាន​ដំណើរការ​ជាផ្លូវការ​នៅថ្ងៃទី១ ខែតុលា ឆ្នាំ​១៩៥៨។

ការ​បង្កើត​អង្គការ​នេះ ក្រោយ​ពេល​សហភាព​សូវៀត (បច្ចុប្បន្ន​ រុស្ស៊ី) បាន​បាញ់​បង្ហោះ​ផ្កាយរណបទី១​របស់ខ្លួន​ដោយជោគជ័យ​ដែលមាន​ឈ្មោះថា «Sputnik» ទៅកាន់​គន្លង​ផែនដី នៅខែ​តុលា ឆ្នាំ​១៩៥៧ ក្នុងអំឡុង​សង្គ្រាម​ត្រជាក់។

យានអវកាស​ទី១ របស់​អង្គការ​ណាសា ឈ្មោះ «Pioneer 1» ទម្ងន់ ៣៨គីឡូក្រាម​ត្រូវបាន​បាញ់​បង្ហោះ​នៅថ្ងៃទី​១១ ខែតុលា ឆ្នាំ​១៩៥៨។ យាន​នេះ មាន​បេសកកម្ម​វាស់​វាស់វិទ្យុសកម្ម​លោកធាតុ (cosmic radiation) ដែល​ស្ថិតនៅ​ចន្លោះ​ផែនដី និង​ព្រះចន្ទ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ភព​ព្រះចន្ទ៕

រូបថត៖ អង្គការណាសា

ប្រភព៖ NASA   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី