មកដឹងភាពខុសគ្នារវាងម៉ូឌែល Reno FC Barcelona ថ្មីនិង FC Barcelona ជំនាន់ចាស់
- 2019-07-29 09:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងភាពខុសគ្នារវាងម៉ូឌែល Reno FC Barcelona ថ្មីនិង FC Barcelona ជំនាន់ចាស់
ចន្លោះមិនឃើញ
មកដល់ពេលនេះ និមិត្តសញ្ញា FC Barcelona គឺជានិមិត្តរូបដែលបង្ហាញពីស្មារតីរួបរួមគ្នាជាថ្លុងមួយរបស់ក្រុមកីឡាករបាល់ទាត់ដ៏ល្បីល្បាញលើពភពលោក Barca ដូច្នេះទូរសព្ទស្មាតហ្វូនម៉ូឌែលថ្មី OPPO Reno FC Barcelona Edition គឺជាតួរអង្គដ៏មានសារៈសំខាន់ដើម្បីជំរុញលើកទឹកចិត្តក្រុមកីឡាករ ធ្វើឲ្យក្រុមអ្នកគាំទ្រឱ្យកាន់តែខិតមកជិតគ្នា និងការផ្តល់កម្លាំងចិត្តឱ្យគ្នាកាន់តែល្អជាងមុន។
ស្មាតហ្វូននេះ ជាប្រភេទទូរសព្ទថ្មីដែលបានបង្កើតឡើងដោយកាសហការគ្នាដ៏ជិតស្និតតែមួយគត់រវាងក្រុមហ៊ុនទូរសព្ទដៃ OPPO និង ក្លិបបាល់ទាត់ Barca នឹងជាការបង្កើតឡើងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងឆ្នាំ២០១៩នេះ ដែលធ្វើឱ្យទូរសព្ទមួយម៉ូឌែលនេះ មើលទៅកាន់តែស្និតស្នាល និងកាន់តែបន្ស៊ីគ្នាក្នុងស្មារតីជាក្រុម។
អ្នកអាចឃើញ Logo ថ្មីដែលស្ថិតនៅផ្នែកខាងក្រោយទូរសព្ទមានអក្សរ FCB ពណ៌មាស រាងព្រិលៗបន្តិច រំលេចចេញមកដើម្បីបង្ហាញពីភាពអង់អាចក្លាហាន របស់ក្រុមកីឡាករបាល់ទាត់ Barcelona ឆ្ពោះទៅមុខឥតងាករេ។
ចំណែក Logo ពានរង្វាន់មាសតំណាងឱ្យនិមិត្តសញ្ញាក្រុមវិញ ក៏មិនធម្មតាដែរ ដែលនេះគឺកត្តាជម្រុញឱ្យ Fan ស្រលាញ់ចូលចិត្តនិងអមជាមួយនឹងអក្សរពណ៌មាសតូចៗនៅខាងក្រោម តំណាងឱ្យដៃគូសហការគ្នាជាកិត្តិយសបំផុតសម្រាប់អនាគតដ៏ភ្លឺស្វាងរវាងភាគីទាំងពីរ។
ដោយឡែកម៉ូឌែល OPPO FC Barcelona ជំនាន់មុន មានភាពសាមញ្ញទាំងពណ៌ ទាំងការរចនារូបរាងខាងក្រៅ ប៉ុន្តែមើលទៅនៅតែ Cool ដដែល! វានៅតែជាជម្រើសល្អសម្រាប់ Fan Barcelona និង អ្នកនិយមចូលចិត្តមើលបាល់ទាត់។
អ្វីដែលកាន់តែពិសេសនោះ គឺ OPPO ម៉ូឌែលនេះ បានរចនា Special Edition ជាមួយនឹងម៉ូឌែលស៊េរីថ្មី និង ទំនើបចុងក្រោយរបស់ខ្លួន OPPO Reno 10X Hybrid Zoom ដែលមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom ធ្វើឱ្យលោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការ Zoom យកកីឡាករដែលលោកអ្នកពេញចិត្ត និង អាចទស្សនាការប្រកួតបានកាន់ជិតភ្នែករបស់លោកអ្នក! ប៉ុន្តែវាប្រហែលជាមានអ្វីដែលលើសពីការគិតរបស់យើងទាំងអស់គ្នា
ដូច្នេះមានតែរង់ចាំមើលតាមរយៈ Page ផ្លូវការតែប៉ុណ្ណោះ