Porsche រកឃើញរថយន្តមួយមូឌែល លក់ដាច់បំផុត
- 2019-07-30 06:53:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Porsche រកឃើញរថយន្តមួយមូឌែល លក់ដាច់បំផុត
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Porsche បានប្រកាសចេញរបាយការណ៍ ពីចំនួននលក់រថយន្តទូទាំងសាកលលោក គិតត្រឹមឆមាស ១ ឆ្នាំ ២០១៩ គឺបានចំនួនសរុប ១៣៣ ៤៨៤ កើនឡើង ២% បើធៀបនឹងឆមាស ១ ឆ្នាំ ២០១៨។
របាយការណ៍ដដែលបានបង្ហាញ ចំនួនលក់កើនឡើង ៣% ទៅ ៩% ពោលគឺ ២,៤ លានដុល្លារទៅដល់ ១៥ លានដុល្លារ។ ក្រុមហ៊ុនដដែលនេះ ក៏មិនលាក់លៀមដែរ សូម្បីតែចំនួនបុគ្គលិកក៏កើនឡើងជាងមុន ៥% ផងដែរ(៣៣ ៨៣៩ នាក់ទូទាំងពិភពលោក)។
លោក Oliver Blume ជាថ្នាក់ដឹកនាំជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Porsche បាននិយាយថា "លទ្ធផលពាក់កណ្ដាលឆ្នាំនេះ ជាសមិទ្ធផលរបស់បុគ្គលិកយើងទាំងអស់គ្នា។ ជាពិសេសគឺការខិតខំរចនារូបរាងផលិតផលទាក់ទាញ និងការបម្រើសេវាកម្មអតិថិជនបានល្អឥតខ្ចោះផងដែរ។”
ចំពោះម៉ូឌែលថ្មីៗចុងក្រោយដែលរចនារូបរាងគួរឲ្យទាក់ទាញរបស់ Porsche មានដូចជា Porsche 911, Porsche 911 Cabriolet, Cayenne Coupe, 911 Speedster, Porsche 935, Porsche 718 Spyder និង Porsche GT4 ជាដើម។
សម្រាប់ម៉ូឌែលលក់ដាច់បំផុតរបស់ Porsche គឺនៅតែមិនទាន់មានម៉ូឌែណាអាចប្រជែង Macan បាននៅឡើយទេ ពោលគឺ លក់បាន ៤៧ ៣៦៧ គ្រឿង។ ចំណែក Cayenne ក៏មិនណយដែរគឺ ៤១ ៧២៥ គ្រឿង(កើនឡើង ៤៥% ធៀបនឹងឆ្នាំចាស់)៕
អត្ថបទទាក់ទង៖