Iquezang ​យក​ប្រាក់​ពី​ការ​ប្រកួត​​ជាមួយ​ កែវ រំចង់ ​ជួយ​ដល់​គុន​ខ្មែរ​

  • 2019-07-30 06:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ថៃ Iquezang ​បាន​យក​ប្រាក់​ពី​ការ​ប្រកួត​របស់​គេ​ជាមួយ​កីឡាករ កែវ រំចង់ ទៅ​​ជួយ​ដល់​គុន​ខ្មែរ​ក្នុង​ក្លឹប​ប្រដាល់​ព្រះ​ខែ​សែន​ជ័យ​ក្នុង​ខេត្ត​បាត់ដំបង។

Iquezang ​បាន​តតាំង​ជាមួយ​កីឡាករ​កម្ពុជា កែវ រំចង់ ​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ ការ​ជួប​គ្នា​លើក​នេះ​ដែរ ​រំចង់ ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​លើ Iquezang ​ដោយ​ពិន្ទុ ​ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ជា​ច្រើន។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ទៅ ​អ្នក​ប្រដាល់​ថៃ​ខាង​លើ​ក៏​បាន​ទៅ​លេង​ក្លឹប​ប្រដាល់​ព្រះ​ខែ​សែន​ជ័យ​ក្នុង​ខេត្ត​បាត់ដំបង ​ហើយ​រូបគេ​ក៏​បាន​យក​ប្រាក់​ដែល​បាន​ពី​ការ​វាយ​ជាមួយ រំចង់ ជួយ​ដល់​ក្លឹប​ប្រដាល់​មួយ​នេះ​ផង​ដែរ។

Iquezang ​បាន​និយាយ​ថែម​ទៀត​ថា​រូបគេ​ចង់​មក​ប្រកួត​នៅ​កម្ពុជា​នេះ​ម្ដង​ទៀត តាម​ដែល​អាច​ធ្វើ​បាន។ ជា​ពិសេស​អរគុណ​ដល់​អ្នក​គាំទ្រ​កម្ពុជា​ដែល​ស្វាគមន៍​គេ​និង​ចូល​មើល​ការ​ប្រកួត​បាន​យ៉ាង​ច្រើន៕

អត្ថបទនិងរូបភាព៖ Matias Andres